​យប់​មិញ​នេះ​​តោខៀវ​​ Chelsea ​បាន​ត្រឹម​ស្មើ​ក្រុម Brighton ក្នុងលិទ្ធផល ១ ទល់នឹង ១ ​ក្នុង​​ដី​​របស់​តោ​ខៀវ ​ក្រោយ​ប្រកួត​ចប់ អ្នក​ចាត់​ការ​របស់​ក្លឹប​លោក Thomas Tuchel ​បាន​និយាយ​ទាំង​ខឹង​ថា ​ក្រុម​របស់​ខ្លួន​ពេល​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ឆ្កួត ក្នុង​ការ​ប្រជែង​ពាន​​ English Premier League ​រដូវ​កាល​នេះ​ ដោយ​សារ​កីឡាករ​របួស​ច្រើន ​ព្រម​ទាំង​មាន​កីឡាករ​ឆ្លង​កូវីដ១៩​ថែម​ទៀត​។

Thomas Tuchel
Thomas Tuchel

​​​​​លោក Tuchel បាន​ខឹង​សម្បារ​យ៉ាង​ខ្លាំង​​ក្រោយ​ក្រុម​របស់​ខ្លួន​បាន​ត្រឹម​ស្មើ​គ្នា​ជា​មួយ Brighton ក្នុងលិទ្ធផល ១ ទល់នឹង ១ កាល​ពី​យប់មិញ​នេះ បន្ថែម​លើស​ពី​នេះ​ Chelsea ​​មាន​កីឡាករ​រង​របួស​បន្ថែម​ទៀត​គឺ​ខ្សែ​ការពារកំពុង​ពេញ​ល្អ Reece James ។

លោក​បាន​សង្កត់​ធ្ងន់​ជុំ​វិញ​របួស​របស់ Reece James ថា គឺ​ជា​បួស​សរសៃពួរ​។ ខណៈ​ដែល​ការ​ប្រកួត​បន្ទាប់​ត្រូវ​ធ្វើ​ការ​ធ្ងន់​គឺ​ត្រូវ​លេង​ទល់ Liverpool ​​ស្រប​ពេល​​តោ​ខៀវ​កំពុង​មាន​វិបត្តិ​រឿង​កីឡាករ​ ប៉ុន្តែ​លោក​គ្មាន​ជម្រើស​​ផ្សេង​ ដើម្បី​ស្វែង​រក​កីឡាករ​​មក​ជួយ​ក្រុម​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ​ឡើយ​។

​អ្នក​ចាត់​ការ​ដដែល​ថាកង្វះ​កីឡាករ​ធ្ងន់​បំផុត​គឺ​ខ្សែ​ការពារ​ស្លាបដែល​ពេល​នេះ​គឺ​របួស​ទាំង​អស់ ​ដោយ​អ្នក​​ខ្លះ​​ឆ្លង​កូវីដនិង​អ្នក​អ្នក​ខ្លះ​រង​របួស​ដោយ​សារ​​ការ​ប្រកួត​ជាប់​ៗ​គ្នា​។ ​យ៉ាង​ណា​ក៏​មាន​កីឡាករ​មួយ​ចំនួន​កំពុង​ត្រឡប់​ពី​កូវីដ​វិញ​ដែរប៉ុន្តែ​លោក​ក៏​ត្រូវ​ការ​​ពេល​ដើម្បី​ថែរក្សា​​សុខភាព​ពួក​គេ​ពោល​គឺ​មិន​អាច​ដាក់​ឲ្យ​លេង​បាន​ភ្លាម​ៗ​នោះ​ដែរ​។

​ក្រោយ​ស្មើ​គ្នា​ជា​មួយ Brighton យប់​មិញ​ធ្វើ​ឲ្យ​ Chelsea ត្រូវ​ដាច់​ពិន្ទុ​ពី​ក្រុម​កំពូលតារាង ​Manchester City ចំនួន​៨ ពិន្ទុ​ទៅ​ហើយ ដែល​នេះ​គឺ​ជា​ការ​​តា​ម​ប្រជែង​ពាន​ដ៏​លំ​បាក​មួយ​​សម្រាប់​តោ​ខៀវ​ផង​ដែរ​៕