លោក​ Thomas Tuchel បានសរសើរទម្រង់លេងរបស់ខ្សែបម្រើរបស់ខ្លួនគឺ កីឡាករ Ruben Loftus-Cheek ទោះជា Chelsea ត្រូវបរាជ័យក្រោមថ្វីដៃ របស់ Manchester City ក៏ដោយ។

Ruben Loftus-Cheek
Ruben Loftus-Cheek

ជាការពិតណាស់ ក្រុមតោខៀវ Chelsea បានរងបរាជ័យជាលើកដំបូងនៅក្នុងក្របខណ្ឌ Premier League ខណៈដែលកីឡាករ Gabriel Jesus បានជួយ ឲ្យ Man City យកឈ្នះក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Stamford Bridge។ ទន្ទឹមនឹងនេះដែរ Loftus-Cheek ត្រូវបានដាក់ឲ្យ ចូលលេងនៅតង់ទី ២ ខណៈដែល Chelsea ត្រូវការវាយបកតាមស្មើវិញ។

លោក​ Tuchel បាននិយាយថា៖ គេគឺជាប្រភេទកីឡាករម្នាក់ដែលលេងខុសពីកីឡាករផ្សេងទៀត។ គេមិនមែនជាប្រភេទកីឡាករដែលពូកែខាង ប៉ះបាល់ឲ្យមិត្តរួមក្រុមទេ​ គេពូកែខាងអូសញាក់បាល់ ហើយជាអ្នកគ្រប់គ្រងដឹកបាល់ពេញទីលានផងដែរ។

នេះគឺជាផលប្រយោជន៍សំខាន់មួយពេលពួកយើងប្រកួតទល់នឹង Man City។ វាពិតជាប្រសើរណាស់ដែលឃើញគេបង្ហាញទម្រង់លេងបានយ៉ាងល្អបែបនេះ៕