គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal លោក Unai Emery បានទទូចថា ក្រុមរបស់លោកត្រូវតែលេងឱ្យល្អនៅតង់ទី1 ទោះបីជាក្រុមរបស់លោកឈ្នះ 11ប្រកួតជាប់ៗគ្នាក៏ដោយ។

លោក Unai Emery ថា Arsenal មានចំណុចកែជាច្រើនទៀត ទោះបីឈ្នះ11ប្រកួតជាប់ៗគ្នាក៏ដោយ
លោក Unai Emery ថា Arsenal មានចំណុចកែជាច្រើនទៀត ទោះបីឈ្នះ11ប្រកួតជាប់ៗគ្នាក៏ដោយ

ទោះបីជាក្រុមរបស់លោក បានឈរនៅកំពូលតារាងនៅេវគ្គជម្រុះ Europa League ក៏ដោយក៏ Emery មានអារម្មណ៍ថា ក្រុមរបស់លោកមានចំណុចខ្វះខាត់ច្រើនណាស់ នៅ45នាទីដំបូង។ ដូចនៅ Premier League កាលពីថ្ងៃចន្ទលេងជាមួយ Leicester City ជាពិសេសយកឈ្នះ  Sporting CP គឺនៅតង់ទី2ទៀត។

លោក Emery បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ការប្រកួតក្នុងរយៈពេល 90 នាទីមានរឿងខុសៗគ្នាដែលកើតឡើងដោយវិធីសាស្ត្រនិងជាលក្ខណៈបុគ្គល។ នៅតង់ទី 1 មិនច្បាស់លាស់សម្រាប់យើងទេមិនមានឱកាសច្រើនទេ។ ប៉ុន្តែតង់ទី 2 ពួកយើងលេងបានល្អពួកយើងអាចរកគ្រាប់បាល់បាននេះហើយជាបញ្ហារបស់ខ្ញុំ» ៕

ប្រភព៖ Goal