អ្នកចាត់ការទូទៅក្លឹបកាំភ្លេីងធំ Arsenal លោក Unai Emery បានសម្រេចដកតួនាទីប្រធានក្រុម ពីកីឡាករខ្សែបម្រេី Granit Xhaka ជាផ្លូវការហេីយ ដោយតែងតាំងមិត្តរួមក្រុម Pierre-Emerick Aubameyang ជំនួសវិញ។

photo of Granit Xhaka
ខ្សែ​បម្រើ Granit Xhaka

ការសម្រេចផ្ទេរមុខតំណែងនេះដែរត្រូវបានធ្វេីឡេីង ក្រោយពេលអ្នកចាត់ការបានជួបពិភាក្សាជាមួយកីឡាករ ស្វីសកាលពីម្សិលមិញ ដោយមានការឯកភាពពី Xhaka និងទទួលកំហុសរបស់គេផងដែរ។

photo of Pierre-Emerick Aubameyang
កីឡាករ Pierre-Emerick Aubameyang

 

កំហុសរបស់កីឡាករដែលបានចូលលេងអោយ Arsenal ១៤៤ប្រកួតនៅ Emirates បានប៉ះពារជាមួយអ្នកគាំទ្រ របស់ខ្លួន ក្រោយពេលត្រូវបានពិន័យកាតក្រហម ក្នុងដែលកាំភ្លេីងធំលេងស្មេី ២-២ ទល់នឹងភ្ញៀវ Crystal Palace នៅ Premier League នៃសប្តាហ៍១០ ជេីងទី១។

photo of Granit Xhaka

បន្ថែមលេីនេះ ទាំង Xhaka និង Mesut Ozil ក៏បន្តអវត្តមានពីជំនួប Arsenal ប៉ះម្ចាស់ផ្ទះ Vitoria de Guimaraes របស់ព័រទុយហ្គាល់នៅ UEFA Europa League រាត្រីថ្ងៃស្អែកផងដរ៕