photo of Lionel Messi
Lionel Messi កីឡាករ​សំខាន់របស់ Barcelona

​ក្រុម FC Barcelona ​នឹង​បើក​រដូវ​កាល ​ដោយ​អវត្តមាន​របស់ Lionel Messi ​ដោយសារ​តែ​ប្រធាន​ក្រុម​រូប​នេះ ​មាន​បញ្ហា​របួស​កំភួន​ជើង​។

photo of Lionel Messi
Lionel Messi

ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ​នឹង​ចាប់​ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ ​ដោយ​ក្រុម Barcelona ​ជា​អ្នក​ប្រកួត​មុន​គេ​ប៉ះ​ជាមួយ​ក្រុម ​Athletic Club ។ សម្រាប់​ការ​ប្រកួត​បើកឆាក​នេះ​ដែរ ​លោក Ernesto Valverde ​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​បាន​បញ្ជាក់​ថា​លោក​អាច​នឹង​អវត្តមាន​កីឡាករ​សំខាន់​ម្នាក់ Lionel Messi ​ដោយសារ​តែ​រូបគេ​បាន​រង​របួស​កំភួន​ជើង។

photo of Ernesto Valverde
​លោក Ernesto Valverde ​អ្នក​ចាត់ការ​ក្រុម​ FC Barcelona

របួស​នេះ ​ហាក់​មិន​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ ប៉ុន្តែ​អ្នក​ចាត់ការ​ខាង​លើ​មិន​ប្រថុយ​ដើម្បី​ឱ្យ​រូបគេ​មាន​បញ្ហា​របួស​​កាន់​តែ​ខ្លាំង​នោះ​ទេ។ បើ​ទោះ​ជា​អត់​មាន​កីឡាករ​សំខាន់​នេះ​មែន ប៉ុន្តែ​លោក Valverde ​បញ្ជាក់​ថា​ក្រុម​ទាំង​មូល​នឹង​ប្រឹងប្រែង​ស្វែង​រក​លទ្ធផល​ល្អ​នៅ​ថ្ងៃ​បើក​ឆាក៕