GETTY_The-Otten-Cup-Eindhoven_SPO_GYI1168606470jpg-JS514173163-e1570356375715
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
ជើងចាស់ Darren Bent ផ្ដល់យោបលឲ្យក្លឹប Chelsea ជ្រើសរើស Sterling ជាជាង Neymar
ជាការពិតណាស់ មួយរយៈក្រោយក្លិបតោខៀវ Chelsea កំពុងមានដំណឹងចចាមអារ៉ាម ពាក់ព័ន្ធ នឹងការផ្ទេរយក ខ្សែប្រយុទ្ធ Raheem Sterling និង Neymar ខណៈ ជើងចាស់ Darren Bent យល់ឃើញថា Chelsea គួរជ្រើសរើសយក Sterling ។ បើយោងតាមកាសែត The Athletic ក្លិប Chelsea ចាប់អារម្មណ៍ចង់បាន Sterling ដែលមានសល់កុងត្រាត្រឹម១ឆ្នាំគត់នៅ Man City ។ ដោយឡែក កីឡាករ Neymar នៅសល់កុងត្រា៣ឆ្នាំទៀត ជាមួយ Paris Saint-Germain ហើយ Chelsea ជាបេក្ខភាពចំបងមួយ ដែលអាចផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល នៅរដូវក្ដៅនេះ ។ បន្ថែមពីនេះ ក្រៅពី Chelsea ក្លិបមួយចំនួនទៀត ដូចជា Newcastle, Barcelona និង Real Madrid ក៏មានដំណឹងពាក់ព័ន្ធនឹង
25 Jun 2022
Football News
ក្លឹប Liverpool បើកភ្លើងខៀវឲ្យ Salah ចាកចេញក្នុងនៅទីផ្សារដោះដូរររដូវក្ដៅនេះ
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបហង្សក្រហម Liverpool នឹងបើទ្វារឲ្យខ្សែប្រយុទ្ធ Mohamed Salah ចាកចេញ នៅទីផ្សារដោះដូររដូវក្ដៅនេះ ក្នុងតម្លៃ៦០លានផោន (ឬប្រមាណ៧៣លានដុល្លារ)។ ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំខាងលើ បានជាប់គាំងក្នុងការចរចាកុងត្រាថ្មីជាមួយ Liverpool ជាច្រើនខែមកហើយ ប៉ុន្តែមកទល់ពេលនេះការចរចារវាងភាគីទាំងពីរ នូវមិនទាន់មានភាពវិជ្ជមានទៀត។ ហើយប្រសិនបើ ការចរចានៅបន្តមិនត្រូវរូវបែបនេះ នោះ Salah នឹងក្លាយជាកីឡាករគ្មានក្លិបលេង (free agent) នៅរយៈពេល១២ខែទៀត ដោយ Liverpool នឹងត្រូវបណ្ដោយឲ្យរូបគេចាកចេញ ដោយគ្មានទទួលបានអ្វីមួយសេន។ ជាមួយគ្នានេះ បើយោងតាមកាសែត The Sun ក្លិប Liverpool បានត្រៀមឲ្យ Salah ចាកចេញ ក្នុងតម្លៃ៦០លានផោន ជាមួយគ្នានេះក្លិបយក្សអេស្ប៉ាញ Real Madrid កំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាពរបស់ អតីតខ្សែប្រយុទ្ធ Roma រូបនេះ ជាមួយ Liverpool។ គួររម្លឹកដែរថា Salah ជាម្ចាស់ស្បែកជើងមាស នៅ Premier League រដូវកាលមុន
25 Jun 2022
Football News
Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Arsenal ទិញបាន Jesus ពី Man City ហើយ
អ្នកកាសែតកីឡាដ៏ល្បីល្បាញ លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Arsenal ទទួលបានជោគជ័យក្នុងការទិញយកខ្សែប្រយុទ្ Gabriel Jesus ពី Manchester City ហើយ ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។ ជាការពិតណាស់ Jesus បានចូលរួមជាមួយ Man City នៅក្នុងឆ្នាំ២០១៧ ដោយ រូបគេបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ធំៗជាច្រើនដូចជា Premier League ៤ដង, EFL Cup ៣ដង, FA Community Shield ២ដង និង FA Cup។ យ៉ាងណាក្តី ដោយសាររូបគេទទួលបានឪកាសបង្ហាញខ្លួននៅលើទីលានពុំបានជាប់លាប់ ស្របពេលដែលរដូវកាលថ្មីនេះ វត្តមានរបស់ Erling Haaland បានមកដល់ទៀត រូបគេក៏បានសម្រេចចិត្តចង់ចាកចេញពីកីឡដ្ឋាន Etihad Stadium តែម្តង។ បើយោងតាមការចុះផ្សាយរបស់លោក Fabrizio បានទម្លាយឲ្យដឹងថា Arsenal និង Man City បានយល់ព្រមចំពោះតម្លៃផ្ទេរ ៤៥លានផោន
25 Jun 2022
Football News
AC Milan បានត្រឡប់មកចរចាជាមួយ Chelsea ជាថ្មីម្ដងទៀតក្នុងកាផ្ទេរយក Ziyech
ក្លិប AC Milan បានត្រឡប់មកឡើងតុចរចាជាមួយនឹងក្លិបតោខៀវ Chelsea សាជាថ្មីម្ដងទៀត ដោយក្លិបជើងឯក Serie A រដូវកាលមុនមួយនេះ ព្យាយាមចែចូវយកខ្សែប្រយុទ្ធ Hakim Ziyech ចេញពីទឹកដី Stamford Bridge នារដូវក្ដៅនេះ។ ខ្សែប្រយុទ្ធជម្រើសជាតិម៉ារ៉ុករូបនេះ បានផ្ទេរមកចូលរួមជាមួយ Chelsea ពីក្លិប Ajax កាលពីឆ្នាំ២០២០ ក្នុងរជ្ជកាលលោក Frank Lampard ដឹកនាំ។ ប៉ុន្តែក្រោយចំណាយពេលលេងនៅទឹកដីអង់គ្លេស បាន២ឆ្នាំ ក៏ស្រាប់តែមានរបាយការណ៍ពីកាសែត Football Italia បានឲ្យដឹងថា Ziyech បានដាក់សំណើសុំចាកចេញពីក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។ Ziyech បានស្ថិតក្នុងបញ្ជីគោលដៅរបស់ AC Milan ជាយូរណាស់មកហើយ ប៉ុន្តែផ្ទុយពីលើកមុន ពេលនេះ AC Milan ហាក់មានទំនុកច្រើនជាងមុនហើយ ក្នុងការផ្ទេរយក កីឡាករវ័យ២៩ឆ្នាំរូបនេះ។ Ziyech មានសុពលភាពកុងត្រាជាមួយ Chelsea ដល់ឆ្នាំ២០២៥ ប៉ុន្តែអតីតតារាឆ្នើមរបស់ Ajax រូបនេះ មានបំណងចង់ចាកចេញ
25 Jun 2022
Football News
Fabrizio Romano និយាយថា PSG កំពុងចាប់អារម្មណ៍កីឡាករ Gabriel Jesus របស់ Man City
អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថាក្លិប Paris Saint-Germain កំពុងចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Gabriel Jesus ពីក្លិប Manchester City ដោយសារលោក Luis Campos ជាប្រធានដឹកនាំផ្នែកកីឡាករថ្មីរបស់ក្លិប គឺជាអ្នកគាំទ្ររបស់គេ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានគេរាយការណ៍ថាកាន់តែកៀកក្នុងការផ្លាស់ទៅក្លិប Arsenal ហើយ បន្ទាប់ពីមានការចរចាជាមួយគ្នាកន្លងមកប៉ុន្តែ PSG អាចនឹងចូលប្រជែងយក Jesus ដែរ។ Romano បានថ្លែងប្រាប់ Wett Freunde ពីស្ថានភាពរបស់ Jesus ថា៖ “ខ្ញុំគិតថាពួកគេ(PSG) គ្រាន់តែចង់តាមដានស្ថានការណ៍ដោយសារពួកគេដឹងហើយថា Gabriel នឹងផ្លាស់ទៅ Arsenal ។ PSG មិនប្រញាប់ប្រញាល់ក្នុងការទិញយកខ្សែប្រយុទ្ធនោះទេប៉ុន្តែ Luis Campos ជាអ្នកគាំទ្រដ៏ធំសម្បើមមួយរបស់ Jesus ហើយនេះជាហេតុផលដែលគេតាមដានស្ថានការណ៍នេះ”៕
24 Jun 2022
Football News
Rabiot របស់ក្រុម Juventus បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុម Liverpool
កីឡាករ Adrien Rabiot ត្រូវបានរាយការណ៍ថា គេចង់ទៅចូលរួមជាមួយ Liverpool នៅក្នុងរដូវក្តៅនេះ។ ជាការពិតណាស់ Rabiot បានផ្លាស់ពី PSG មកចូលរួមជាមួយ Juventus កាលពីឆ្នាំ ២០១៩ ដោយគ្មានតម្លៃខ្លួននោះទេ។ Rabiot គឺជា ខ្សែបម្រើសំខាន់ម្នាក់ដែរសម្រាប់ក្រុម Juventus ដោយគិតមកដល់ បច្ចុប្បន្ននេះ Rabiot បានបង្ហាញខ្លួនបាន ១២៩ ប្រកួត និង រកបានគ្រាប់បាល់ ៦គ្រាប់។ បើយោងទៅតាមសារកាសែត The Telegraph បានចុះផ្សាយឲ្យដឹងថា Rabiot កំពុងអន្ទះសារចង់ផ្លាស់ទៅប្រកបអាជីព នៅ PL វិញ ដោយក្លិបដែលជាគោលដៅរបស់គេនោះគឺ Liverpool ជាមួយនឹងតម្លៃខ្លួនរបស់គេ តម្លៃ ១៣លានផោន (ឬប្រមាណ ១៥លានដុល្លា)៕
24 Jun 2022