យ៉ោងតាមរបាយការណ៍បានឱ្យដឹងថាលោក Arsene Wenger កំពុងចរចាជាមួយម្ចាស់ក្លឹប AC Milan ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹបនេះ។

លោក Wenger កំពុងពិភាក្សារឿងទៅដឹកនាំក្លឹប AC Milan នាពេលខាងមុខ
លោក Wenger កំពុងពិភាក្សារឿងទៅដឹកនាំក្លឹប AC Milan នាពេលខាងមុខ

អតីតគ្រូបង្វឹករបស់កាំភ្លើងធំ Arsenal សញ្ចាតិបារាំងរូបនេះ បានដើរចេញពី Arsenal ក្រោយចំណាយពេល20ឆ្នាំជាមួយក្លឹបនេះ ព្រោះថាប៉ុន្មានរដូវកាលចុងក្រោយនេះ លោកដឹកនាំក្រុមមិនបានផលល្អសោះ។

តាំងពីដើរចេញពី Arsenal មក លោក បានផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងការទៅគ្រប់គ្រងនៅក្លឹប Real Madrid និង Bayern Munich។ ហើយលោកក៏បានបញ្ជាក់ដែរថាកាលពីខែមុន ថាគាត់នឹងបន្តអាជីពជាគ្រូបង្វឹកបាល់ទាត់ជាថ្មីនៅខែមករាខាងមុខនេះ។

បើតាមសារព័ត៌មានបារាំងបានរាយការណ៏ថា លោក Wenger អាចក្លាយជាអ្នកចាត់ការថ្មីរបស់ក្លឹប AC Milan ឆាប់ៗនេះ ព្រោះថាលោកនឹងប្រធានក្លឹបមួយនេះបានពិភាក្សាគ្នាស្ទើរតែទាំងស្រុងទៅហើយ៕

ប្រភព៖ Metro