លោក Wenger រិះគន់កីឡាកររបស់លោកក្រោយពីបរាជ័យក្រុម Nottingham Forest

Arsene Wenger មានការខឹងសម្បាកូនក្រុមយ៉ាងខ្លាំង ក្រោយក្រុមរបស់ខ្លួនបរាជ័យក្រោមថ្វីជើងក្រុមកំពុងលេងនៅលីគទី២ អង់គ្លេស Nottingham Forest ៤-២ កាលពីយប់មិញនេះ ហើយបានធ្លាក់ចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៣។
Arsene Wenger បានធ្វើការត្រៀមខ្លួនដោយផ្លាស់ប្ដូរកីឡាករចេញចំនួន ៩ រូប សម្រាប់ការត្រៀមតទល់ជាមួយ Nottingham Forest ។ លោកបាននិយាយថា «យើងលេងមិនល្អគ្រប់តំបន់។ ខ្ញុំយល់ពីការជ្រើសរើសកីឡាករ។ កីឡាករដែលមានបទពិសោធន៍ក្នុងប្រកួតធំៗ ដល់៨ឬ៩នាក់លើទីលាន ដែលចំនួននេះអាចធ្វើឲ្យខ្ញុំសង្ឃឹមឈ្នះក្រុមមកពីលីគទី២អង់គ្លេសបាន។ ប៉ុន្តែអ្វីៗគឺខុសការរំពឹងទុកទាំងស្រុង»។

អ្នកចាត់ការបារាំងរូបនេះបន្ថែមថា ក្រុមរបស់ខ្លួនមានកម្មវិធីប្រកួតដ៏លំបាក ដែលធ្វើឲ្យលោកត្រូវការរក្សាកម្លាំងសំខាន់ៗទុកត្រៀមជួប Chelsea នាយប់ថ្ងៃពុធក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Carabao Cup ៕
ប្រភពពី៖ dailymail