គ្រូបង្វឹកក្លិប Barcelona លោក Xavi Hernandez បានលើកឡើងថា លោកចង់ឃើញកំពូលខ្សែប្រយុទ្ធ Lionel Messi វិលត្រឡប់មកកាន់កីឡដ្ឋាន Camp Nou វិញជាលើកទីពីរ។

Xavi Hernandez នឹង Lionel Messi
Xavi Hernandez នឹង Lionel Messi

ជាការពិតណាស់ កាលពីរដូវកាលមុន វាពិតជាភ្ញាក់ផ្អើលមែនទែនបន្ទាប់ពី Messi និង Barcelona បានសម្រេចចិត្តចែកផ្លូវគ្នាក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល២១ឆ្នាំ ដោយសារតែ ច្បាប់ហិរញ្ញវត្ថុរបស់ La Liga ត្រូវបានចែងឡើង ហើយ Barcelona មិនអាចស្របតាមបាន ខណៈ ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យខាងលើបានសម្រេចចិត្តផ្លាស់ទៅកាន់ Paris Saint-Germain។

Xavi បាននិយាយថា៖ “ខ្ញុំ​ចង់​ឲ្យ​ពេលវេលា​របស់ Messi នៅ Barcelona មិន​ទាន់​បញ្ចប់។ ខ្ញុំគិតថាគាត់ស័ក្តិសមនឹងត្រឡប់មកវិញជាលើកទីពីរ ហើយ វាជាអ្វីដែលខ្ញុំប្រាថ្នា។ បើ​មាន​សំណួរ​ថា​តើ​ខ្ញុំ​ចង់​ឱ្យ​គាត់​ត្រឡប់​មក​វិញ​ទេ? ចម្លើយ​គឺ​ខ្លាំង​មែន​ទែន”៕