លោក Xavi ធ្លាប់បាននិយាយថា Aubameyang មិនសក្ដិសមលេងឱ្យក្រុម Barcelona
លោក Xavi កាលពីឆ្នាំ ២០២០កន្លងទៅ ធ្លាប់និយាយថាខ្សែប្រយុទ្ធ Pierre-Emerick Aubameyang មិនសក្ដិសមលេងឱ្យក្រុម FC Barcelona នោះទេ តែពេលនេះពួកគេបានធ្វើការជាមួយគ្នាហើយ។

ក្រុម Barcelona បានសម្រេចចិត្តចុះកុងត្រាយក Aubameyang ក្រោយពីរួបគេដាច់កុងត្រាជាមួយក្រុម Arsenal ព្រោះមានរឿងជម្លោះផ្ទៃក្នុង។ តែយ៉ាងណារហូតមកដល់ពេលនេះ ការចុះកុងត្រានោះមិនទាន់រួចរាល់១០០%នោះទេ តែកីឡាករក៏អាចចូលហាត់ជាមួយក្រុមបានហើយដែរ ក្រោមការដឹកនាំរបស់លោក Xavi ។
រំលឹកទៅដល់រឿងពីមុននៅឆ្នាំ២០២០ លោក Xavi នេះដែរ ធ្លាប់និយាយថាអតីតកីឡាករ Dortmund នៅមិនទាន់ល្អគ្រប់គ្រាន់ក្នុងការលេងឱ្យក្រុមអ្នកមានបុណ្យ។ លោក បានអះអាងថា៖ “Aubameyang អ្នកសម្លាប់អ្នកនៅតំបន់ដែលទូលាយ ប៉ុន្តែ Barcelona ត្រូវការកីឡាករដែលដឹងពីរបៀបរើទៅមុខនៅពេលមានកន្លែងចង្អៀតបាន”៕