លោក Xavi បើកភ្លើងខៀវទទួល Luis Suarez វិលមកកាន់Barcelona វិញ
09 Jan 2022 - 03:13:14 SHARE
តារាឆ្នើមរបស់ Atletico Madrid កីឡាករ Luis Suarez អាចនឹងវិលត្រលប់មកកាន់ Barcelona វិញ បន្ទាប់ពីគ្រូបង្វឹកលោក Xavi បានបើកភ្លើងខៀវព្រមទទួលយកកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយខាងលើមកកាន់កីឡដ្ឋាន Camp Nou វិញ។

ជាការពិតណាស់ កាលពីឆ្នាំ២០២០កន្លងទៅ Suarez មានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីរូបគេបានសម្រេចចិត្តចាកចេញពី Barcelona ទាំងបង្ខំ ដោយសាររូបគេមិនស្ថិតនៅក្នុងផែនការរបស់អតីតគ្រូបង្វឹក Ronald Koeman។ រូបនេះក៏បានធ្វើឲ្យលោក Koeman សោកស្តាយតាមរយៈការផ្ទេរទៅកាន់ Atletico Madrid និង បានជួយក្រុមឲ្យឈ្នះពានរង្វាន់ La Liga ផងដែរ។
យ៉ាងណាក្តី បច្ចុប្បន្ននេះ កីឡាករដែលមានវ័យ៣៤ឆ្នាំខាងលើ នៅសេសល់កុងត្រាជាមួយ Atletico Madrid តែចំនួន៦ខែទៀតប៉ុណ្ណោះ ខណៈ ទំនាក់ទំនងរវាងគេជាមួយនឹងក្លិប កំពុងឃ្លាតឆ្ងាយគ្នាបណ្តើរៗហើយ។
បើយោងទៅតាមការចុះផ្សាយរបស់កាសែត Fichajes របស់អេស្ប៉ាញបានលើកឡើងថា Barcelona ជាជម្រើសមួយសម្រាប់ Suarez នារដូវកាលក្រោយ ខណៈ លោក Xavi ក៏ចង់ឃើញវត្តមានរបស់គេមកកាន់កីឡដ្ឋាន Camp Nou វិញផងដែរ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព