ក្លឹបបាល់ទាត់ Watford បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Xisco Munoz ។

Xisco Munoz
Xisco Munoz

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះគឺជាអ្នកដែលនាំក្លឹប Watford ឲ្យត្រលប់មកកាន់ក្របខ័ណ្ឌ Premier League វិញកាលពីរដូវកាលមុនប៉ុន្តែការគ្រប់គ្រងក្រុមដោយទទួលបាន ៧ ពិន្ទុក្នុង ៧ ប្រកួតវាមិនគ្រប់គ្រាន់សម្រាប់បុរសវ័យ ៤១ ឆ្នាំរូបនេះនៅបន្តទៀតទេ។

ក្រុមប្រឹក្សាភិបាលមានអារម្មណ៍ថាការប្រកួតនាពេលថ្មីៗនេះបង្ហាញពីភាពអវិជ្ជមាននៅពេលដែលការរួបរួមគ្នារបស់ក្រុមមិនបានល្អគួរតែមានភាពប្រសើរជាងនេះឡើងវិញ។

ក្រុម Watford នឹងតែងតែដឹងគុណដល់លោក Xisco ចំពោះផ្នែកដែលគាត់បាននាំក្លឹបឡើងពីលីកទី ២ រដូវកាលមុននិងសូមជូនពរឱ្យគាត់មានអាជីពបាល់ទាត់នាពេលអនាគត” ៕