photo of Gareth Bale
ខ្សែ​ប្រយុទ្ធ Gareth Bale

លោក Zidane ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Gareth Bale ​នឹង​បន្ដ​លេង​ឱ្យ​ក្រុម Real Madrid ​ទៀត​នៅ​រដូវ​កាល​នេះ ​ក្រោយ​ពី​បង្ហាញ​សមត្ថភាព​ល្អ​យប់មិញ​។ក្រុម​ Real Madrid ​បាន​ដាក់​កីឡាករ Bale ​ឱ្យ​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ការ​ប្រកួត​បើក​ឆាក La Liga ​កាល​ពី​យប់មិញ​នេះ។

ខ្សែ​ប្រយុទ្ធ Gareth Bale ​និងលោក Zinedine Zidane
ខ្សែ​ប្រយុទ្ធ Gareth Bale ​និងលោក Zinedine Zidane

បាន​ការ​ទុក​ចិត្ត​នេះ​ហើយ Bale ​ក៏​ធ្វើ​បាន​ល្អ​ដែរ ​ដោយ​បញ្ជូន​បាល់​ឱ្យ Benzema ​រក​បាន​គ្រាប់​ដំបូង​ក្នុង​ការ​ប្រកួត​។

ទម្រង់​លេង​យ៉ាង​ល្អ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​លោក Zidane ​ចេញ​មុខ​បញ្ជាក់​ថា Bale ​នឹង​បន្ដ​លេង​ឱ្យ​ក្រុម Real Madrid ​ទៀត​រដូវ​កាល​នេះ។ ​រូបគេ​ចង់​បន្ដ​នៅ​ក្លឹប​នេះ​ទៀត ហើយ​អ្នក​គ្រប់​គ្នា​ក៏​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​គេ​ដែរ។ ការ​ដាក់​ឱ្យ​ជាប់​ជម្រើស​១១​នាក់​ដំបូង​នេះ គឺ​លោក Zidane ​យោង​ទៅ​តាម​ការ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​គេ​ផ្ទាល់ ​ហើយ​បើ​ទោះ​ជា​មាន Hazard ​ក៏​លោក​នៅ​តែ​ដាក់ Bale ​ជម្រើស​១១​នាក់​ដំបូង​ដែរ៕