លោក Zinedine Zidane នៅតែហ៊ុំព័ទ្ធដោយពាក្យចចាមអារ៉ាមថារូបលោកអាចនិងដើរចេញពីក្រុមអធិរាជស Real Madrid ម្តងទៀត ខណៈមានប្រភពពត៌មានពី soccerlink.fr នៅប្រទេសបារាំងអះអាងថាអ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះ កំពុងថ្លឹងថ្លែងពីលទ្ធភាពរបស់លោកថាគួរបន្តដឹកនាំ រឺត្រូវបញ្ចប់កិច្ចសន្យាពេលចុងបញ្ចប់នៃរដូវកាលនេះស្របពេលចំនុចរសើបទាំង៣ ខាងក្រោមជាមូលហេតុដែលគាត់អាចចាកចេញពីកីឡាដ្ឋាន Santiago bernabeu ជាលើកទី២។

photo of Zinedine Zidane
លោក Zinedine Zidane អ្នក​ចាត់ការ ក្រុមអធិរាជស Real Madrid

ចំនុចដំបូងគឺអ្វីដែលជារឿងល្អក់កកររវាងគ្រូបង្វឹក និងប្រធានក្លឹបគឺលោក Florentino Perez ព្យាយាមនាំយកអតីតគ្រូបង្វឹក Jose Mourinho ត្រឡប់មកទឹកដី Santiago Bernabeu វិញដើម្បីជំនួសរូបលោកនាពេលកន្លងមក។

Zinedine Zidane
លោក Zinedine Zidane

មួយវិញទៀត ក្តីសង្ឃឹមចង់បានខ្សែបម្រើរួមជាតិ Paul Pogba គឺជាប្រធានបទដែលមិនមានលក្ខណៈចុះសម្រុង គ្នារវាងថ្នាក់ដឹកនាំក្រុមទាំងពីរខណៈដែលរូបលោកបង្ហាញភាពអស់សង្ឃឹមដែលក្រុមមិនមានចេតនាព្យាយាមចង់នាំយកកីឡាកររូបនេះ មករួមក្រុមបន្តទៀត។ ព្រមជាមួយគ្នានេះដែរប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Noel Le Graet ក៏បានចាត់ទុកបេក្ខភាព លោក Zinedine Zidane ជាអ្នកស្នងតំណែងដ៏ល្អពីគ្រូបង្វឹកបច្ចុប្បន្នគឺលោក Didier Deschamps។

Zinedine Zidane
Zinedine Zidane