photo of ល្ខោនខោល
ល្ខោនខោល នឹងត្រូវសម្តែង ក្នុងការប្រកួតមិត្តភាពកម្ពុជានិងម៉ាឡេស៊ី

ទីបំផុតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបញ្ចូលការសម្តែងល្ខោនខោល ទៅក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងកម្ពុជានិងម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញានេះហើយ។

នេះ​គឺ​ជា​ការ​សម្រេច​បំណង​អ្នក​គាំទ្រ​នៅ​កម្ពុជា​ហើយ ព្រោះ​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ពួកគេ​បាន​ទាមទារ​ឱ្យ​មាន​ការ​សម្ដែង​ល្ខោន​ខោល​នេះ​ខ្លាំង​មែនទែន។ រហូត​ដល់​សហព័ន្ធ​បាន​ពិចារណា​និង​សម្រេច​ជា​ផ្លូវការ ​ដាក់​ឱ្យ​មាន​ការ​សម្ដែង​ល្ខោនខោល​អំឡុង​ពេល​សម្រាក​នៃ​ការ​ប្រកួត កម្ពុជា​ប៉ះ​ម៉ាឡេស៊ី​ខាង​មុខ​នេះ​តែ​ម្ដង។ ​ជាមួយ​គ្នា​នេះ ​បងប្អូន​កុំ​ភ្លេច​ទៅ​ទិញ​សំបុត្រ​ចូល​ទស្សនា ព្រោះ​ថា​នៅ​តែ​កន្លែង​អត់​ដំបូល​ប៉ុណ្ណោះ៕

photo of ក្រុមជម្រើសជាតិកម្ពជា
សកម្មភាពថ្ងៃដំបូងរបស់ក្រុមជម្រើសជាតិកម្ពជា

កុំភ្លេចទិញសំបុត្រចូលទស្សនាទាំងអស់គ្នា។ នៅតំបន់ធម្មតាសំបុត្រមានតម្លៃ៥ពាន់រៀល ចំណែកនៅតំបន់ VIP បានលក់អស់ទៅហើយ។