photo of U21 cambodian
ក្រុមបាល់ទាត់ជម្រើសជាតិ U21 កម្ពុជា

ក្រុមបាល់ទាត់ជម្រើសជាតិ U21 កម្ពុជា នឹងបើកសមរភូមិដ៏ក្តៅគគុកដើម្បីប្រជែងយក៣ពិន្ទុពីសិង្ហបុរី ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ ព្រះមហាក្សត្រនៃព្រះរាជណាចក្រប្រ៊ុយណេ (2018 Hassanal Bolkiah Trophy) នៅថ្ងៃទី ៣០ មេសា វេលាម៉ោង ៧និង១៥ល្ងាច ដោយប្រើប្រាស់កីឡដ្ឋាន Track & Field, Hassanal Bolkiah National Sports Complex ខណៈនឹងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ RTB Sukmaindera ប៉ុន្តែពុំមានការផ្សាយបន្តនៅលើហ្វេសប៊ុកនោះទេ។

បើគិតប្រកួតដំបូង សិង្ហបុរីឈ្នះឡាវ ៥-១ ខណៈឡាវបំបាក់កម្ពុជា ២-១។ ដូច្នេះការយក៣ពិន្ទុពីក្រុមសិង្ហបុរី ពិតជាមិនមែនជារឿងងាយស្រួល។ ក្រុមសិង្ហបុរី មានទម្រង់លេងជាក្រុមបានល្អ ហើយកម្លាំងថេរពេញការប្រកួត។

ប៉ុន្តែបើមើលពីប្រកួតបន្ទាប់ សិង្ហបុរី បានឡើងស្វ័យប្រវត្តិហើយ។ ដូច្នេះប្រសិនបើគ្រូទុកជើងខ្លះ លេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នោះជារឿងល្អមួយសម្រាប់កម្ពុជា។

ជំនួប​ល្ងាច​នេះ​របស់​កម្ពុជា​គឺ​ជា​ការ​ប្រកួត​​សន្សំ​ពិន្ទុចុង​ក្រោយ​ក្នុង​ពូល B ដែល​ត្រូវ​ការ​ជ័យជម្នះ​ជា​​ដាច់​ខាត ដើម្បី​អាច​មាន​ឱកាស​ឡើង​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ។ នៅ​ពូល A ក៏​មាន​មួយ​គូ​គឺ​ក្រុម ម្ចាស់​ផ្ទះ U21 ប្រ៊ុយណេ នឹង​ជួប​ U21 មីយ៉ាន់ម៉ា នា​វេលា​ម៉ោង ៨:១៥ នាទី​ដូច​គ្នា។