នៅវេលា​ម៉ោង​៦:​០០​នាទី​ល្ងាច​នេះ ក្រុម​បឹងកេត​របស់​កម្ពុជា នឹងត្រូវ​តតាំង​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Lao Toyota FC ក្នុងជំនួប Play-off ជើង​ទី​២ ពានរង្វាន់ AFC CUP 2018 ដើម្បី​ឡើង​បង្គ្រប់​ចំនួន​ក្រុម​នៅ​ពូ​ល F​។​
​គួរ​រំលឹក​ដែលថា កាលពី​ជើង​ទី​១ វគ្គ Play-off ពានរង្វាន់ AFC CUP 2018 នៅ​ភ្នំពេញ ក្រុម​បឹងកេត បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Lao Toyota ដោយ​លទ្ធផល ៣-៣​។​ដូច្នេះ​ល្ងាច​យើង​ចាំមើល​ទាំងអស់គ្នា​ថា​តើ​ក្រុម​ណាមួយ​អាច​ឡើងទៅ​បង្គ្រប់​នៅ​ពូ​ល F ខណៈ​មាន​ក្រុម​ជើង​ខ្លាំង​៣​កំពុង​រង់ចាំ​៕

AFC CUP 2018
AFC CUP 2018

ប្រភព៖ ppd-news