ក្លឹប​ Barcelona បាន​ត្រូវ​ថ្លៃ​លក់​ខ្សែ​បម្រើ​ Frenkie de Jong ទៅ​ឲ្យ​​ក្លឹប​ Manchester United ហើយ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano ។

Frenkie de Jong
Frenkie de Jong

បើ​តាម​ប្រភព​ដដែល​នេះ​ Man Utd និង​ Barca ត្រូវ​ថ្លៃ​គ្នា​លើ​ក្នុង​ការ​ទិញ​លក់​ De Jong ក្នុង​តម្លៃ​រហូត​ទៅ​ដល់​ប្រមាណ​ ៨៥លាន​អឺរ៉ូ​ឯណោះ​ យ៉ាង​ណា​ឧបសគ្គ​របស់​ Man Utd ក្នុង​ពេល​នេះ​គឺ​សាមី​ខ្លួន​កីឡាករ​នេះ​ផ្ទាល់​មិន​ចង់​មក​កាន់​ក្រុម​បិសាច​ក្រហម​នេះ​។

De Jong ធ្លាប់​លើក​ឡើង​តាំង​ពី​ Man Utd ទាក់ទង​ចង់​បាន​តាំង​ពី​ដំបូង​ថា​ គេ​មិន​ចាប់អារម្មណ៍​ចង់​ទៅ​ហ្នឹង​ទេ​ ដោយ​គេ​ចង់​លេង​តែ​នៅ​ Barca តែ​ប៉ុណ្ណោះ​។

ប៉ុន្តែ​ Man Utd នៅ​តែ​បន្ត​ចង់​បាន​រហូត​មក​ដោយ​សុខ​ចិត្ត​ដំឡើង​ថ្លៃ​ទិញ​យក​គេ​​យ៉ាង​ច្រើន​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ថ្នាក់​ Barca ព្រម​នឹងតម្លៃ​ ក៏​ប៉ុន្តែ​សម្រាប់​ De Jong គឺ​នៅ​ដដែល​ដោយ​នៅ​តែ​មិន​ចង់​មក​៕