ខ្សែ​ប្រយុទ្ធ​ Erling Haaland ត្រូវ​បាន​សារព័ត៌មាន​ Bild ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កីឡាករ​នេះ​បាន​ឲ្យ​​កាដូរ​នាឡិកា​ម៉ាក​ Rolex ឲ្យ​ក្នុង​ម្នាក់​១គ្រឿង​តែ​ម្ដង​ ទៅ​កាន់​មិត្ត​រួម​ក្រុម​ Borussia Dortmund ៣៣នាក់​ របស់​ខ្លួន​ជា​កាដូរ​លា​គ្នា​ មុន​ផ្លាស់​ទៅ​កាន់​ក្លឹប​ Manchester City ។

Erling Haaland
Erling Haaland

តម្លៃ​នាឡិកា​ ដែល​ជា​កាដូរ​របស់​ Haaland ឲ្យ​ទៅ​កាន់​មិត្ត​រួម​ក្រុម​របស់​ខ្លួន​គឺ​មាន​តម្លៃ​ចន្លោះ​ ១៤,០០០ ដល់​ ១៦,០០០ដុល្លារ​អាមេរិក​។ មិន​ប៉ុណ្ណោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​បាន​ឲ្យ​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​ទៀត​ដូច​ជា​ អាវ​ដែល​មាន​ឈ្មោះ​របស់​គេ​ ក៏​ដូច​ជា​រូបថត​ជា​ដើម​។

លើស​ពី​ទៅ​ទៀត​ Haaland ក៏​បាន​ឲ្យ​កាដូរ​នាឡិកា​ម៉ាក​ Omega ដែល​មាន​តម្លៃ​ចន្លោះ​ ៥,០០០-៧,៥០០ដុល្លារ​អាមេរិក​ ឲ្យ​ទៅ​កាន់​បុគ្គលិក​ Dortmund ក្នុង​ម្នាក់​១គ្រឿង​ជា​វត្ថុ​អនុស្សាវរីយ៍​លា​គ្នា​ផង​ដែរ​។

Haaland នឹង​ផ្លាស់​ទៅ​លេង​ Man City នៅ​រដូវកាល​ខាង​មុខ​នេះ​ហើយ​ ដោយ​ខាង​ក្លឹប​និង​សាមីខ្លួន​ព្រមព្រៀង​រួចរាល់​ហើយ​ចាំ​តែ​ថ្ងៃ​ប្រកាស​ផ្លូវការ​ប៉ុណ្ណោះ​៕