បញ្ហា​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo មិន​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​ត​ទល់នឹង​ Manchester City ម្សិលមិញ​នេះ​គឺ​ត្រូវ​បាន​ លោក​ Ralf Rangnick អ្នកចាត់ការ​បណ្ដោះ​អាសន្ន​របស់​ Man Utd បកស្រាយ​ថា​ គឺ​ដោយ​សារ​គេ​មាន​របួស​ត្រគាក​។ ​

Cristiano Ronaldo
Cristiano Ronaldo

យ៉ាង​ណា​នេះ​រឿង​រ៉ាវ​នេះ​​ ​ត្រូវ​បាន​ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ​វែក​ញែក​ ដោយ​ថា​ Ronaldo មិន​មាន​របួស​នោះ​ទេ​ កីឡាករ​រូប​នេះ​មិន​ចូល​រួម​ការ​ប្រកួត​នេះ​គឺ​មិន​មែន​ដោយ​សារ​របួស​នោះ​ទេ​ គឺ​ដោយ​សារ​តែ​លោក​ ​លោក​ Rangnick មិន​ដាក់​ឲ្យ​ចូល​លេង​។

ប្រភព​ដើម​នៃ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​គឺ​ចេញ​ពី​​​បណ្ដាញ​សង្គម​ Instagram ពី​គណនី​ cr7.o_lendario ដែល​គណនី​គាំទ្រ​កីឡាករ​រូប​នេះ​ ដែល​មាន​អ្នកគាំទ្រ​តាមដាន​ជិត​ ៦០ម៉ឺន​នាក់​ ដោយ​សារ​ចុះ​ផ្សាយ​ពី​បញ្ហា​នេះ​ត្រូវ​បាន​ Like (គាំទ្រ) ដោយ​បង​ស្រី​បង្កើត​របស់​ Ronaldo គឺ​ Katia Aveiro ។

ដូច្នេះ​ហើយ​បញ្ហា​ខាងលើនេះត្រូវ​បាន​គេ​លើក​ឡើង​មក​ពី​វែកញែក​ និង​បាន​យល់ឃើញ​ថា​ បញ្ហា​រវាង​ Rangnick និង​ Ronaldo គឺ​កាន់​តែ​មិន​ត្រូវ​រ៉ូវ​គ្នា​ហើយ​។

បើ​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​រឿង​រ៉ាវ​នេះ​ Ronaldo បាន​មិន​បាន​ជួប​ជុំ​មិត្ត​រួម​ក្រុម​នៅ​ថ្ងៃ​សៅរ៍​កន្លង​នេះ​នោះ​ទេ​ ដោយ​បាន​ហោះ​ទៅ​កាន់​ព័រទុយហ្គាល់​ ដោយ​មិន​ទាំង​ចូល​រួម​មើល​មិត្ត​រួម​ក្នុង​ការ​ប្រកួត​ខាង​លើ​ផង​ដែរ​។

ការ​ប្រកួត​ខាង​លើ​ Man City យក​ឈ្នះ​ Man Utd ក្នុង​លទ្ធ​ ៤ ទល់នឹង ១៕