ក្លឹប​ Tottenham Hotspur ត្រូវ​បាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ បាន​សម្រេច​ជ្រើស​រើស​យក​អ្នក​ចាត់​ការ​ក្លឹប​ Wolves លោក​ Nuno Espirito Santo មក​ធ្វើ​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ខ្លួន​នៅ​រដូវកាល​ថ្មី​ឆ្នាំ​២០២១/២២ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The Telegraph នៅ​ក្នុង​ថ្ងៃ​នេះ​។

Nuno Espirito Santo
Nuno Espirito Santo

បើ​តាម​ប្រភព​ខាង​លើ​ Spurs បាន​ទាក់ទង​ និង​ព្យាយាម​រក​អ្នក​ចាត់​ការ​ល្បី​ជា​ច្រើន​ក្រោយ​បាន​បណ្ដេញ​លោក​ Jose Mourinho ចេញ​ពី​ក្លឹប​តាំង​ពី​ខែ​មេសា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​មក​។

លុះ​ថ្មីៗ​នេះ​ក្លឹប​អង់គ្លេស​ខាង​លើ​នេះ​ក៏​បាន​សម្រេច​ជ្រើស​រើស​យក​លោក​ Santo នេះ​តែ​ម្ដង​ដោយ​ខាង​ក្លឹប​បាន​បញ្ជូន​លោក​ Fabio Paratici នាយក​កីឡា​ថ្មី​​ដើម្បី​ធ្វើ​ការ​ចរចា​ និង​ធ្វើ​កុងត្រា​ព្រោះ​តែ​ក្លឹប​ Crystal Palace និង​ក្លឹប​ Everton ក៏​បាន​ទាក់ទង​ចង់​បាន​លោក​ Santo មក​ធ្វើ​ជា​អ្នក​ដឹកនាំ​ក្លឹប​ថ្មី​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​លោក​ Santo មាន​បទពិសោធន៍​ធ្វើ​ជា​អ្នក​ដឹកនាំ​ជិត​១០ឆ្នាំ ហើយ​តាំង​ពី​ឆ្នាំ​២០១២​មក​ ដោយ​ធ្លាប់​ដឹកនាំ​ក្លឹប​ Rio Ave ក្លឹប​ Valencia ក្លឹប​ Porto និង​ក្លឹប Wolves នេះ​៕