ខ្សែ​ប្រយុទ្ធ​ Sadio Mane នឹង​ផ្លាស់​ពី​ Bayern Munich ទៅកាន់ក្លឹប​ Bayern Munich នៅ​រដូវកាល​ខាង​មុខ នេះ​បើ​យោង​តាម​​កំពូល​អ្នកកាសែត​ Fabrizio Romano ។

Sadio Mane
Sadio Mane

ក្លឹប​ Bayern Munich ត្រូវ​បាន​កំពូល​អ្នកកាសែត​នេះ ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះដដែល​ថា​ បានធ្វើ​ការ​ដាក់​សំណើ​ជា​ផ្លូវការ​ទៅ​កាន់​ក្លឹប​ Liverpool ដើម្បី​ស្នើ​សុំ​ទិញ​ខ្សែ​ប្រយុទ្ធ​ Sadio Mane ជា​ថ្មីក្នុងថ្ងៃនេះ ក្រោយ​ Liverpool ធ្លាប់បាន​ទាត់​ចោល​សំណើ​នេះ​ប៉ុន្មាន​ដង​រួច​មក​ហើយ​ តែ​លើក​នេះខាង​ Liverpool យល់ព្រមហើយ។

បើ​តាម​ប្រភព​ខាង​លើ​ ​ Liverpool ព្រម​ឯកភាព​សំណើ​សុំ​ទិញ​លើក​នេះ​ ក្រោយ​ពី​ក្លឹប​នេះ​ទើប​តែ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​វ័យ​២២ឆ្នាំ​ Darwin Núñez ដោយ​ចាយ​លុយ​ជាង​ ១០៥លាន​ដុល្លារ​ទិញ​ពី​ Benfica។

បើ​តាម​សារព័ត៌មាន​ Sky Sports ខាង​ Liverpool បានទាមទារ​ប្រមាណ​៥២លាន​ដុល្លារ​ ក្នុង​ការ​ទិញ​យក​ Mane ។

នៅ​ក្នុង​ពេល​នេះ​ Mane និង​ Bayern គឺ​ដោយ​បាន​ឯកភាព​គ្នា​ជា​លក្ខណៈ​ឯកជន​រួច​រាល់​ហើយ​ដោយ​នឹង​ផ្លាស់​មក​លេង​ក្នុង​កុងត្រា​ ៣ឆ្នាំ​ ដោយ​ពេល​នេះ​កិច្ច​ការ​បន្ទាប់​ចរចា​ជា​មួយ​ Liverpool កំពុង​តែ​ដំណើរ​ការ​ហើយ​៕