វគ្គ 16 ក្រុមចុងក្រោយនៃ ក្របខ័ណ្ឌ UEFA Champions League
ការចាប់ឆ្នោតវគ្គ 16 ក្រុមចុងក្រោយ UEFA Champions League បានធ្វើរួចរាល់ហើយកាលពីយប់មិញ ។
ជាមួយនឹងក្រុម Real Madrid, Bayern Munich, Juventus និង Chelsea ដែលបានបញ្ចប់វគ្គជម្រុះតាមពូលនៃក្របខ័ណ្ឌលំដាប់ទី 2 នោះការចាប់ឆ្នោតនេះបានធ្វើឱ្យការប្រកួតមួយចំនួន មានភាពស័ក្តិសមនឹងវគ្គផ្តាច់ព្រ័ត្រ។
ក្រុមម្ចាស់ជើងឯក Real Madrid ត្រូវបានប្រកួតជាមួយនឹងក្រុម Paris Saint-Germain ដែលប្រហែលជាការប្រកួតដ៏សាហាវបំផុតនៅវគ្គ 16 ក្រុមចុងក្រោយ ខណៈដែលក្រុមតោខៀវ Chelsea និងក្រុម FC Barcelona ជួបគ្នានៅក្នុងការប្រកួតដ៏សំខាន់មួយទៀតផងដែរ ។
ក្រុម Manchester United របស់លោក Jose Mourinho បានទទួលជ័យជម្នះលើក្រុម Sevilla ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងពូល ខណៈដែលក្រុម Liverpool នឹងត្រូវជួប FC Porto ។
នេះគឺជាតារាងកាលវិភាគប្រកួតទាំង 16 ក្រុមចុងក្រោយ :
UEFA Champions League Last 16 Draw
ជើងទី 1 នឹងប្រព្រឹត្តទៅនៅថ្ងៃទី 13/14 និងថ្ងៃទី 20-21 ខែកុម្ភៈ ហើយជើងទីពីរនឹងប្រព្រឹត្តទៅនៅថ្ងៃទី 6 ខែកក្កដានិងថ្ងៃទី 13 ខែមីនា ។
ប្រភពពី៖ soccerladuma