វគ្គ 8 ក្រុមចុងក្រោយនៃពាន FA Cup ត្រូវបានប្រកាស

ការប្រកួត FA Cup បានប្រកួតអស់4 គូកាលពីយប់មិញនៅជុំទី5 ឬវគ្គ16 ក្រុមចុងក្រោយនេះ ប្រធាន FA Cup ក៏បានចាប់ឆ្នោតសម្រាប់គូនីមួយៗ ដើម្បីស្វែងរក8 ក្រុមទៅវគ្គបន្ត។
ក្រុម Manchester United បានផ្តួលក្រុម Huddersfield Town កាលពីល្ងាចថ្ងៃសៅរ៍ ប៉ុន្តែឥឡូវនេះពួកគេនឹងធ្វើជាម្ចាស់ផ្ទះនៅលើទឹកដីរបស់ខ្លួនដើម្បីសាស្វាគមន៍ Brighton & Hove Albion ។
តោខៀវ Chelsea នឹងធ្វើដំណើរទៅពហុកីឡដ្ឋាន King Power ដើម្បីប្រកួតជាមួយ Leicester City ។ ក្រុម Manchester City ដែលលេងតែនៅរាត្រីថ្ងៃចន្ទ អាចប្រឈមនឹង Southampton ប្រសិនបើពួកគេផ្តួលក្រុម Wigan Athletic ។
ក្រុម Sheffield Wednesday / Swansea City ទល់នឹង Rochdale ឬ Tottenham Hotspur ។
ក្រុម Manchester United ប៉ះនិង Brighton & Hove Albion នៅផ្ទះរបស់ខ្លួន ។
Leicester City ទល់នឹង Chelsea ។
ក្រុម Wigan Athletic / Manchester City ទល់នឹង Southampton ។
ប្រភពពី៖ soccerladuma