photo of ចាន់ វឌ្ឍានាកា
ចាន់ វឌ្ឍានាកា

កីឡាករឆ្នើុម ចាន់ វឌ្ឍានាកា រកបានគ្រាប់ទី២ នៅក្លិប Pahang FA ក្នុងជំនួបមិត្តភាពដែលក្រុមរបស់គេយកឈ្នះ ក្រុម​មក​ពី​លីគ​លំដាប់​ទី​៣ Shahzan Muda FC​ ៤​-១ កាលពី​ថ្ងៃ​អាទិត្យ​ទី​២៨​ ខែ​ មករា​ឆ្នាំ ២០១៨ កន្លងទៅ។

វឌ្ឍនាកា ដើរតួនាទីយ៉ាងសំខាន់ក្នុងការ​ប្រកួតនេះ ដោយស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុត២គ្រាប់ថែមទៀត ដែលនាំឲ្យ Pahang FA ទទួលបានជ័យជំនះក្នុងការក្រកួតនេះ។

យ៉ាងណាក្តីនេះ គ្រាន់តែជំនួបសមជើងមុនបើករដូវកាល ខណៈជំនួបផ្លូវការនៅលីគកំពូលម៉ាឡេស៊ីរដូវកាលថ្មីនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ។

ប្រភព៖ foxsportsasia