photo of ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា ស៊ុតចូល១គ្រាប់ និងបញ្ជូន២គ្រាប់ ជួយបឹងកេត លត់ អគ្គិសនីកម្ពុជា ៥-០

វត្តមានត្រលប់មកក្នុងជម្រើស១១នាក់ដំបូងរបស់បឹងកេតវិញនៅល្ងាចថ្ងៃអាទិត្យទី១៦ខែកញ្ញា ក្រោយបាត់មុខយ៉ាងយូរពីសំណាក់ខ្សែប្រយុទ្ធឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា បានហុចផ្លែផ្កាជាទីគាប់ចិត្ត ដោយគេបានស៊ុតចូល១គ្រាប់ និងបញ្ជូន២គ្រាប់ ជួយបឹងកេត លត់ អគ្គិសនីកម្ពុជា ៥-០។

នេះជាការស៊ុតចូលទី២របស់ វឌ្ឍនាកា តាំងពីវិលមកក្លិបចាស់វិញក្នុងពាក់កណ្ដាលរដូវកាល២០១៨នេះ បន្ទាប់ពីស៊ុតចូលអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៤ខែកក្កដា។