វាជាលើកដំបូងហើយដែល អាល្លឺម៉ង់ ធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលនៅ World Cup
28 Jun 2018 - 11:01:55 SHARE
ក្រុមការពារតំណែងជើងឯក អាល្លឺម៉ង់ធ្លាក់ចេញពីព្រឹត្តការណ៏ World Cup នៅវគ្គចែកពូល ក្រោយចាញ់ កូរ៉េខាងត្បូង 2-0 ស្របពេល ស៊ុយអែត លត់ ម៉ិស៊ិកូ 3-0 នៅពូល F។ កូរ៉េខាងត្បូង ដឹកដៃអាល្លឺម៉ង់ ទៅផ្ទះគួសឈ្នះ 2-0 ក៏ដោយ។

ការបាត់បង់ 3ពិន្ទុជាលើកទី2 បានធ្វើឲ្យអតីតម្ចាស់ជើងឯក World Cup 4សម័យកាលអាល្លឺម៉ង់ មានតែ 3ពិន្ទុ ឈរបាតតារាងក្នុងពូល F ស្របពេលកូរ៉េខាងត្បូង បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣3។
នៅម៉ោងបន្ថែមរហូតដល់ 9នាទី ពីរគ្រាប់របស់ កូរ៉េ គឺរកបានដោយ Kim Young Gwon និង Son Heung Min ប៉ុន្តែមិនអាចជួយកូរ៉េ ឲ្យឡើងទៅមុខបន្តទៀតឡើយ។ នេះជាលើកដំបូងសម្រាប់អាល្លឺម៉ង់ដែលធ្លាក់វគ្គចែកពូល តាំងពីឆ្នាំ 1938មក ហើយក្រុមនេះតែងតែបង្ហាញខ្លួនរាល់កម្មវិធី World Cup ចាប់តាំងពីឆ្នាំ 1958 ដល់ 2018 នេះ ៕
ប្រភពពី៖ Marca
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព