photo of វិសាខា
កីឡាករក្លិបបាល់ទាត់ វិសាខា បានចូលរួមចែករំលែកបទពិសោធដល់កុមារា

កីឡាករក្លិបបាល់ទាត់វិសាខាបានចូលរួមចែករំលែកបទពិសោធដល់កុមារា កុមារី អាយុចន្លោះ១២ទៅ១៤ឆ្នាំ
ក្រោមកម្មវិធីមានឈ្មោះ “សប្បុរសធម៌ស្ដីពីកីឡាបាល់ទាត់ខេត្តព្រៃវែង” ប្រព្រឹត្តទៅនៅទីលានបាល់ទាត់ ភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស សុខា ប្រធានក្លិបបាល់ទាត់វិសាខា និង ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និង បន្ទាយមានជ័យ។

photo of វិសាខា
កីឡាករក្លិបបាល់ទាត់ វិសាខា បានចូលរួមចែករំលែកបទពិសោធដល់កុមារា

ទាក់ទងទៅនឹងគោលបំណងនៃការរៀបចំកម្មវិធីនេះ លោក ហុក សុចិត្រា អ្នកចាត់ការក្លិបវិសាខា ប្រាប់ថា ធ្វើឡើងដើម្បីចូលរួមកិច្ចការសង្គម និង ចែករំលែករបៀបលេងបាល់ទាត់។

ចំណែកលោក ប៉ាវ សុធី អនុប្រធានមន្ទីអប់រំ យុវជន និង កីឡាខេត្តព្រៃវែង បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលបានក្លិបលំដាប់អាជីពដូចវិសាខា មកធ្វើកម្មវិធីសប្បាយៗបែបនេះ ព្រោះអាចជួយកុមារកាន់តែចាប់អារម្មណ៍ និង ងាកមកលេងបាល់ទាត់កាន់តែច្រើន។

នេះមិនមែនជាលើកទី១ឡើយដែលក្លិបបាល់ទាត់វិសាខា រៀបចំកម្មវិធីនេះឡើងនៅខេត្តព្រៃវែង ពោលគឺធ្លាប់ធ្វើឡើងដំបូងកាលថ្ងៃទី១២ ខែមេសា៕

photo of វិសាខា
កីឡាករក្លិបបាល់ទាត់ វិសាខា បានចូលរួមចែករំលែកបទពិសោធដល់កុមារា

ប្រភព៖ keiladaily