photo of វិសាខា
វិសាខា នឹងធ្វើការតេស្តជ្រើសរើសកីឡាករ ក្រោមអាយុ១៧ឆ្នាំ នៅថ្ងៃនេះ

ក្លិបបាល់ទាត់វិសាខា សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា បាន​ប្រកាស​ស្វែង​រក​កីឡាករ​យុវជន​ដែល​មាន​សមត្ថភាព ដើម្បីចូលរួមធ្វើតេស្តចូលរួមក្នុងក្រុមយុវជនថ្នាលក្រោមអាយុ១៧ឆ្នាំ(U17)​ ដែល​នឹង​ធ្វើ​ឡើងនៅថ្ងៃនេះ។

សម្រាប់លក្ខណ្ឌចូលរួមគឺត្រូវមានឆ្នាំកំណើត ចាប់ពីឆ្នាំ២០០២, ត្រូវភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណ ឫសំបុត្រកំណើត (ច្បាប់ដើម) ចំពោះសម្លៀកបំពាក់ និងសំភារៈសំម្លៀបំពាក់ កីឡាពណ៍ខៀវ និងស្រោមជើង, ស្បែកជើងកីឡាបាល់ទាត់, ប្រដាប់ការពារស្មង និងស្រោមដៃ (សម្រាប់អ្នកចាំទី) ។

សម្រាប់ការធ្វើតេស្តនេះនឹងចាប់ផ្តើមពីម៉ោង ៨:០០ នាទីព្រឹកតទៅនៅកីឡដ្ឋាន វិសាខា ដែលមានទីតាំងនៅហ្គ្រេនភ្នំពេញ ផ្លូវ វិថីព្រះហង្ស សង្កាត់ ឃ្មួញ ខណ្ឌ័ សែនសុខ ភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមដែលបេក្ខជនចង់បញ្ជាក់បន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៩២ ២០៦ ០០០/០១៧ ៩៦៦ ៥៥៧/០៨៦ ២៣២ ៩៦៣។

នេះជាការបោះជំហានថ្មីមួយទៀតរបស់ វិសាខា បន្ទាប់ពីបានទិញយកកីឡាករឆ្នើមៗពីលីគកំពូលកម្ពុជា រួមទាំងគម្រោងសាងសង់កីឡដ្ឋានដែលរួចរាល់បានជិត៨០%ទៅហើយ។