ក្រុម វិសាខា
ក្រុម វិសាខា

ដោយសារតែកីឡដ្ឋានផ្ទាល់ខ្លួនសាងសង់រួចមិនទាន់ការប្រកួតលីគកំពូលកម្ពុជារដូវកាលថ្មី ដែលគ្រោងបើកការប្រកួតនាដើមខែមីនាខាងមុខនោះ ក្រុមចំណូលថ្មី វិសាខា បានសម្រេចជ្រើសរើសកីឡដ្ឋានវេស្ទើនភ្នំពេញធ្វើជាទឹកដីបណ្ដោះអាសន្នសិន ។ នេះបើយោងតាមសម្ដីលោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្រុមជើងឯកលីគលំដាប់ទី២ ប្រចាំរដូវកាលឆ្នាំ២០១៧ ។

លោក ហុក សុចិត្រា បានឲ្យដឹងថា កីឡដ្ឋានរបស់វិសាខ អាចនឹងសាងសង់រួចនៅអំឡុងខែមេសា ឬយឺតជាងនេះបន្ដិច ប៉ុន្ដែដោយសារលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ត្រូវបើកការប្រកួតនាថ្ងៃទី០៣ ខែមីនាខាងមុខ ដូច្នេះក្លឹបត្រូវបង្ខំចិត្តជ្រើសរើសកីឡដ្ឋានផ្សេងធ្វើជាម្ចាស់ផ្ទះបណ្ដោះអាសន្នហើយជាលទ្ធផលថ្នាក់ដឹកនាំ ក៏សម្រេចប្រើប្រាស់កីឡដ្ឋានវេស្ទើនភ្នំពេញតែម្ដង ។

ដូច្នេះក្រុមវិសាខា ត្រូវខ្ចីកីឡដ្ឋានវេស្ទើនធ្វើទឹកដីប្រមាណ ៤ ទៅ ៥សប្ដាហ៍សិន ទើបត្រឡប់ទៅរៀបចំការប្រកួតនៅកីឡដ្ឋានរបស់ខ្លួនវិញដែលមានទីតាំងស្ថិតក្នុងតំបន់ហ្គ្រេនភ្នំពេញ ។ ដោយឡែកចំពោះការប្រកួតបើកឆាករបស់ក្រុមវិសាខា ត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ដោយត្រូវជួបក្រុមភ្ញៀវអគ្គិសនីកម្ពុជាមុនគេ ៕

កីឡដ្ឋានវេស្ទើន
កីឡដ្ឋានវេស្ទើន

ប្រភព៖ camsports