photo of លីគ​កំពូល​កម្ពុជា
វិសាខា ប៉ះ ​វេស្ទើន​ភ្នំពេញ ​នៅ​ថ្ងៃ​​ទី​​៤ ខែ​សីហា នៃ​លីគ​កំពូល​កម្ពុជា

ការប្រកួតបាល់ទាត់ក្របខណ្ឌនៃលីគកំពូលកម្ពុជា (Metfone Cambodian League) ក្នុងសប្តាហ៍ទី១៦ ក្រុមចំណូលថ្មី វិសាខា នឹងត្រូវប៉ះវេស្ទើនៅភ្នំពេញ នៅទឹកដីនៃកីឡដ្ឋានមជ្ឈមណ្ឌលហ្វឹកហ្វឹនកីឡា ខ.ភ.ម (ស្តាតចាស់) នៅថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០០១៨ នាម៉ោង ១៨៖00នាទីល្ងាច។

សម្រាប់គូប្រកួតទាំង២នេះដែរ វិសាខា កាលពីសប្តាហ៍ទី១៥ កន្លងទៅ បានយកឈ្នះអាស៊ីអឺរ៉ុប យូណាយធីត ក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន អេ អ៊ី យូ ស្ពាតផាក ជាមួយនឹង ១៥ប្រកួតកន្លងមក វិសាខា ឈ្នះ១១ដង ស្មើ២ដង និងចាញ់២ដង ខណៈអាស៊ីអឺរ៉ុប កាលសប្តាហ៍ទី១៥ លេងបានស្មើជាមួយការពារជាតិ ក្នុងលទ្ធផល ៣-៣ ក្នុងទឹកដីរបស់ខ្លួន និង១៥ប្រកួតកន្លងមកនេះ ទើបតែបាន១ពិន្ទុប៉ុណ្ណោះ។

photo of លីគ​កំពូល​កម្ពុជា
វិសាខា ប៉ះ ​វេស្ទើន​ភ្នំពេញ ​នៅ​ថ្ងៃ​​ទី​​៤ ខែ​សីហា នៃ​លីគ​កំពូល​កម្ពុជា

ពួកគេបានបង្ហាញសមត្ថភាពរបស់គេពីមួយប្រកួតទៅមួយប្រកួតយ៉ាងល្អ។ ១ពិន្ទុនេះ គឺសម្រាប់អ្នកទាំងអស់គ្នា។ ដែលតែងតែជំរុញលើកទឹកចិត្តពួកគេ ព្រោះខ្ញុំជឿជាក់ថា ពួកគេនឹងមានអនាគតមួយដ៏ល្អ ធ្វើឲ្យពួកគេមានអារម្មណ៍ថា មានអ្នកនៅចាំគាំទ្រពួកគេពីក្រោយជានិច្ច។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី១៦ ក្រុមចំណូលថ្មី វិសាខា ដែលឈរនៅចំណាត់ថ្នាក់ លេខ២ មាន៣៥ពិន្ទុ និងត្រូវប៉ះជាមួយ ក្រុមនៅបាតតារាង វេស្ទើនភ្នំពេញ ដែលឈរនៅចំណាត់ថ្នាក់ លេខ១២ និងមាន១ពិន្ទុនៅឡើយ៕

photo of លីគ​កំពូល​កម្ពុជា
វិសាខា ប៉ះ ​វេស្ទើន​ភ្នំពេញ ​នៅ​ថ្ងៃ​​ទី​​៤ ខែ​សីហា នៃ​លីគ​កំពូល​កម្ពុជា