គង់ ពីលត់
គង់ ពីលត់

ក្រុមបាល់ទាត់វិសាខា បានប្រកាសចែកផ្លូវគ្នាជាមួយអ្នកចាទីវ័យក្មេង គង់ ពីលត់ ហើយនៅព្រឹកថ្ងៃ ទី១៧ ខែសីហានេះ ក្រោយមានការព្រមព្រៀងរវាងភាគីទាំងសងខាង។ នេះបើតាមការបញ្ជាក់លើបណ្ដាញ សង្គមផ្លូវការរបស់ក្លឹប។

ជុំវិញការប្រកាសចែកផ្លូវជាមួយអតីតយុវជនសាលាបាល់ទាត់ជាតិបាទីនេះ វិសាខា បានបញ្ជាក់ថា «ក្លឹបបាល់ ទាត់វិសាខា មានកិត្តិយសសូមជម្រាបបងប្អូនអ្នកគាំទ្រទាំងអស់ ឲ្យបានជ្រាបថា ក្លឹបបានសម្រេចចែកផ្លូវគ្នា ជាមួយអ្នកចាំទី គង់ ពីលត់ ហើយ បន្ទាប់ពីមានការព្រមព្រៀងរវាងភាគីទាំងពីរ»

photo of គង់ ពីលត់
វិសាខា ប្រកាសចែក​ផ្លូវ​គ្នាជា​មួយ​អ្នក​ចាំទី​វ័យក្មេង គង់ ពីលត់

គួរដឹងថា គង់ ពីលត់ បានផ្ទេរពីសាលាបាល់ទាត់ជាតិបាទី មកវិសាខា កាលពីចុងឆ្នាំ២០១៨ ប៉ុន្ដែរូបគេមិនសូវ មានឱកាសបង្ហាញសមត្ថភាពនោះទេ ព្រោះវិសាខា មានអ្នកចាំទីឆ្នើម ២រូបទៀត គឺកីឡាករ កែវ សុខសិលា និង ជា វណ្ណសាក់ ដែលមានឱកាសផ្លាស់ប្ដូរជួយក្លឹបស្ទើរគ្រប់ការប្រកួតទាំងអស់៕

🔊សេចក្ដីប្រកាសព័ត៌មាន❗️➡️ក្លិបកីឡាបាល់ទាត់វិសាខា មាន​កិត្តិ​យស​សូម​ជម្រាប​បង​ប្អូន​អ្នក​គាំទ្រ​ទាំង​អស់…

Posted by Visakha Football Club on Friday, 16 August 2019