នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នេះ​ ក្រុម​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជាបាន​ប្រកួត​មិត្តភាព​អន្តរជាតិ​យក​ឈ្នះ​លើ​ក្រុម​យុវជន​ក្រោម​អាយុ​១៨ឆ្នាំ របស់​ខេត្ត​Fukushimaប្រទេស​ជប៉ុន ដោយ​លទ្ធផល​២ទល់១ លើ​ទីលាន​ពហុ​កីឡដ្ឋានជាតិ​ក្នុង​រាជធានី​ភ្នំពេញ ។

photo of វិសាខា
វិសាខា 2-1នះ U18 Fukushima

គ្រាប់​បាល់​ជ័យជម្នះ​​ទាំង​២​គ្រាប់​នេះ​គឺ​រក​បាន​ដោយ​កីឡាករ​ចំណូល​ថ្មី សារី ម៉ាត់ណូរ៉ូទីន និង​ម៉ាត់ សាក់រវី។ ទោះបី​ជា​ការ​ប្រកួត​មាន​ឈ្នះ ​មាន​ចាញ់​ក្តី តែ​គោលដៅ​នៃការ​រៀបចំ​ការ​ប្រកួត​នេះ​គឺ​ធ្វើឡើង​ដើម្បី​ជា​ការ​រំឭក​ដល់​ខួប​ចំណងទំនាក់ទំនងការទូត៦៥ឆ្នាំរវាងកម្ពុជា នឹងប្រទេសជប៉ុន។

លោក ហុក សុជីវ័ន្ត គ្រូ​បង្វឹក​របស់​ក្រុម​វិសាខា បាន​ដាក់​កីឡាករ​ថ្មីៗ និង​កីឡាករ​ក្មេងៗ​ជា​ច្រើន​ឲ្យ​ចូល​លេង​ក្នុង​ការប្រកួត​នេះ ដោយ​អវត្តមាន​កីឡាករ​បរទេស​ និង​កីឡាករ​​មួយ​ចំនួន ​ដែល​ជាប់​ឈ្មោះ​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018 ចាប់​ពី​ខែ​វិច្ឆិកា នេះ​តទៅ។

photo of វិសាខា
វិសាខា 2-1នះ U18 Fukushima

សូម​បញ្ជាក់​ថា​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា នេះ​ក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំមកពីខេត្ត Fukushima បាន​ណាត់​ក្រុម​២​ ដើម្បី​ប្រកួត​មិត្តភាព ដោយ​ក្នុងការប្រកួតកាល​ពី​ថ្ងៃ​ពុធ ទី​៣១ ខែ​តុលា កន្លង​ទៅ​បាន​ប្រកួត​ចាញ់​ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល ១ទល់០ លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​ក្នុង​រាជធានីភ្នំពេញ​ដូចគ្នា ៕