photo of Neymar
Neymar of Paris Saint-Germain

អតីតសមាជិកស្នូលក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល Rivaldo លើកឡើងថា Neymar នឹងមិនអាចឈ្នះពានរង្វាន់សំខាន់ៗអ្វីឡើយបូករួមទាំង UEFA Champions League ប្រសិនបើបន្តនៅ Paris saint Germain។

ពិតណាស់ Neymar កំពុង​មាន​ការ​ទាក់ទង​​​ពី​ក្លឹប Real Madrid​ ហើយ​ថ្មី​ៗ​នេះ​ក្លឹប​បិសាច​ក្រហម Manchester United ក៏​ចាប់​អារម្មណ៍​កីឡាករ​ប្រេស៊ីល​នេះ​ដូច​គ្នា។ រយៈពេល​ចុងក្រោយ Zinedine Zidane អ្នក​ចាត់​ការ​របស់ Madrid បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ថា Neymar អាច​លេង​ត្រូវ​គ្នា​ល្អ​ជាមួយ Cristiano Ronaldo។ ប៉ុន្តែ ពួកគេត្រូវការចំណាយច្រើនជាង 200លានផោនដើម្បីយកខ្សែប្រយុទ្ធវ័យក្មេងខាងលើនេះ។

Rivaldo ជឿជាក់ថា Neymar កំពុងស្ថិតនៅដំណាក់យ៉ាងសំខាន់មួយក្នុងអាជីពរបស់គេហើយគេកួរតែចាកចេញទៅលេងនៅក្រុមកម្រិតខ្ពស់ជាងនេះ ដើម្បីយកបានសមិទ្ធផលធំៗបន្តទៀត៕

ប្រភពពី៖ Goal