ក្រុមជម្រើសជាតិវៀតណាមនិងមីយ៉ាន់ម៉ាទទួលបានបីពិន្ទុបន្ថែមលើបីពិន្ទុកាលពីប្រកួតទៅមួយក្នុងពូល A ក្រោយពេលយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតជុំទី២ពានរង្វាន់ AFF Suzuki Cup 2018។

នៅកីឡដ្ឋាន My Dinh Stadium ម្ចាស់ផ្ទះវៀតណាមបានយកឈ្នះក្រុមម៉ាឡេស៊ី២ទល់០។ ២គ្រាប់របស់ក្រុមជិតខាងកម្ពុជារកបានដោយកីឡាករ Nguyen Cong Phoung នាទី១១ក្នុងវគ្គទី១ខណៈគ្រាប់ទី២រកបានដោយកីឡាករ Nguyen Anh Duc នាទី៦០។ ម៉ាឡេស៊ីប្រឹងសម្រុកដើម្បីរកគ្រាប់បាល់ដែរ ប៉ុន្តែបុកមិនធ្លុះតំបន់ការពាររបស់វៀតណាមនោះទេ។ចប់ការប្រកួតគឺវៀតណាម ២ ម៉ាឡេស៊ី០។

ចំណែកម្ចាស់ផ្ទះមីយ៉ាន់ម៉ាវិញបានយកឈ្នះក្រុមឡាវដោយលទ្ធផល៣ទល់១។ នាទី១៤ក្នុងវគ្គទី១ កីឡាករ Phouthone Innalay បានរកគ្រាប់បាល់នាំមុខឲ្យឡាវប៉ុន្តែមុនចប់វគ្គទី១ ខ្សែប្រយុទ្ធឆ្នើមរបស់ម្ចាស់ផ្ទះ Aung Thu រកបានគ្រាប់បាល់តាមស្មើនៅនាទី៤៥+។ ចូលវគ្គទី២ក្រុមមីយ៉ាន់ម៉ាបានបន្ថែម២គ្រាប់ទៀតដោយកីឡាករ Htet Phyoe Wai នាទី៧២ និងMaung Naung Lwin នាទី៨៤។ លទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួតតែម្ដង។

លទ្ធផលនេះមានន័យថាវៀតណាមឡើងឈរលេខ១ក្នុងតារាងពូល A មាន៦ពិន្ទុដោយឆ្លងកាត់២ប្រកួតឈ្នះទាំង២ចំណេញគ្រាប់បាល់៥គ្រាប់។ មីយ៉ាន់ម៉ាឡើងមកលេខ២វិញមាន៦ពិន្ទុដូចគ្នាក្រោយឈ្នះទាំង២ប្រកួតដោយស៊ុតបញ្ចូលទី៦គ្រាប់របូត២គ្រាប់។ម៉ាឡេស៊ីធ្លាក់មកលេខ៣ទោះបីមាន៦ពិន្ទុដូចគ្នាដោយឆ្លងកាត់៣ប្រកួតឈ្នះ២ចាញ់មួយស៊ុតបញ្ចូលទី៤គ្រាប់តែរបូតគ្រាប់បាល់៣គ្រាប់។

លទ្ធផលក្នុងការប្រកួតថ្ងៃទីបី ក្នុងពូល A និងតារាងចំណាត់ថ្នាក់#AFFSuzukiCup2018 #Time_To_Shie #GroupA

Posted by បងប្រេសកីឡា on Friday, November 16, 2018

កម្ពុជាមាន០ពិន្ទុក្រោយឆ្លងការ២ប្រកួតចាញ់ទាំងពីរ ស៊ុតបញ្ចូលទីគេ១គ្រាប់តែរបូត៤គ្រាប់ ខណៈឡាវឈរបាតតារាងពូល A មាន០ពិន្ទុដែរតែលេងបាន៣ប្រកួតចាញ់ទាំង៣ស៊ុតបញ្ចូទីគេ២គ្រាប់តែគេស៊ុតវិញ៩គ្រាប់៕