​ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិ​អាយុ​ក្រោម ២៣ ឆ្នាំ​របស់​វៀតណាម​បាន​កក់​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​សម្រាប់​ការប្រកួត​ដណ្តើម​ជើងឯក​ទ្វីបអាស៊ី​អាយុ​ក្រោម ២៣ ឆ្នាំ (U23 Asian Cup) កាលពី​ថ្ងៃ​សៅរ៍​ទី​២០​មករា ដោយសារ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​លើ​អ៊ីរ៉ាក់​។

ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម
ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម

គួរឲ្យដឹងដែរថា ​វៀតណាម​ត្រូវបាន​ចាត់ទុកជា​ក្រុម​ខ្សោយ នៅពេល​ប៉ះ​ម្ចាស់​ជើងឯក​អ៊ីរ៉ាក់ ប៉ុន្តែ​វៀតណាម​បាន​ស៊ុត​នាំ​មុខមុន​តាំងពី​ដើមតង់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​។ អ៊ីរ៉ាក់​បាន​តាម​ស្មើដោយ​ការ​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​បានសម្រេច​នៅ​ចុង​តង់​ទី​១ ហើយ​លទ្ធផល​គ្មាន​គ្រាប់​ស៊ុត​នៅ​តង់​ទី​២ បានធ្វើឱ្យ​ក្រុម​ទាំងពីរ​ត្រូវ​កាត់សេចក្តី​ក្នុង​វគ្គ​ថែម​ម៉ោង ១៥ នាទី ២ ដង​។

ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម U23
ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម U23

កីឡាករ Nguyen Cong Phuong បើកការនាំមុខឲ្យវៀតណាម តាំងពីនាទីទី១២ បន្ទាប់មក អីុរ៉ាក់ តាមស្មើនិងនាំមុខវិញម្តងនៅនាទីទី២៩, និងក្នុងម៉ោងបន្ថែម៩៤។ មិនអស់ចិត្ដ វៀតណាម បានតាមស្មើ និងនាំមុខសាជាថ្មី នៅនាទីទី១០៨,១១២។ ជិតបញ្ចប់ការថែម៥នាទី វគ្គទី២ទៅហើយ អីុរ៉ាក់ បានតាមស្មើ ៣-៣ នៅនាទីទី១១៦។ ក្រោយមក ក៏ឈានដល់វគ្គបាល់កាត់សេចក្តី ដោយវៀតណាមឈ្នះ ៥-៣។

​ទីបំផុត​វៀតណាម​បានទទួល​ជ័យជម្នះ​ក្នុង​វគ្គ​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​ក្នុង​លទ្ធផល ៥-៤​។

គួរបញ្ជាក់ថា វៀតណាម នឹងត្រូវប៉ះក្រុមខ្លាំង កាតា នៅថ្ងៃនេះ ខណៈកូរ៉េខាងត្បូង ប៉ះ អូបេគីស្ថាន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ទ្វីបអាស៊ី ក្រោមអាយុ ២៣ឆ្នាំ ឫ AFC U23 Champions ៕