AFF Suzuki Cup 2018
AFF Suzuki Cup 2018

ការប្រកួតបិទពូល A នៅពានរង្វាន់ AFF Suzuki Cup 2018 បានបញ្ចប់ទៅកាលពីរាត្រីថ្ងៃសៅរ៍ ម្សិលមិញនេះ ដោយឃើញថា វៀតណាម បានយកឈ្នះ កម្ពុជា ៣ ទល់នឹង ០ ជាលទ្ធផលដូចគ្នាទៅនឹងម៉ាឡេស៊ី ដែលបានបំបាក់មីយ៉ាន់ម៉ា ដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

យ៉ាងណាមិញ ៣គ្រាប់របស់វៀតណាម គឺសុទ្ធតែជាគ្រាប់បាល់ដែលកើតចេញពីការទាត់បញ្ចូលទីដោយកីឡាករអាយុក្រោម ២៣ឆ្នាំ ជាកីឡាករ ដែលពួកគេដកស្រង់ចេញពីក្រុមយុវជន U-23 ដែលរងជើងឯកពានរង្វាន់ AFC U-23 Championship កាលពីដើមឆ្នាំនៅឯប្រទេសចិន ។ក្នុងនោះគឺ NGUYEN TIEN LINH ( អាយុ ២១ឆ្នាំ ) NGUYEN QUANG HAI ( អាយុ ២១ឆ្នាំ ) និង PHAN VAN DUC ( អាយុ ២២ឆ្នាំ ) ។

ជ័យជម្នះនេះ បានធ្វើឱ្យវៀតណាម ឈរកំពូលតារាង ប្រកួត ៤លើក ឈ្នះ ៣ និងស្មើ ១ ត្រៀមជួបក្រុមលេខពីរ នៅពូល B ដែលនឹងប្រកួតបិទពូលថ្ងៃនេះ ស្របពេេលដែល ម៉ាឡេស៊ី នឹងត្រូវជួបជាមួយក្រុមកំពូលតារាងពូល B ៕