photo of Zlatan Ibrahimovic
Zlatan Ibrahimovic of ផ្លាស់ពី Man United ទៅលេងអោយ LA Galaxy

Zlatan Ibrahimovic បានចាកចេញពី ក្រុម Manchester United ដោយសារតែ​ក្លឹប​នេះ​បាន​ធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ។  មិនមែនដោយសារបញ្ហារបួសរបស់គាត់នោះទេ។

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតវ័យ 36ឆ្នាំរូបនេះបានរងរបួសសរសៃពួរជង្គង់យ៉ាងធ្ងន់ធ្ងរ នៅចុងបញ្ចប់នៃយុទ្ធនាការ 2016-17 និងតម្រូវឱ្យវះកាត់ ខណៈដែលគាត់បានជាសះស្បើយវិញ ដោយបានបង្ហាញខ្លួនសាជាថ្មីនៅខែវិច្ឆិកា និង ចូល​លេង​លីគ​កំពូលអង់គ្លេស 5 ប្រកួត ប៉ុណ្នោះ ។

ពិតណាស់ Zlatan Ibrahimovic បានសម្រេចចិត្តបញ្ចប់ការស្នាក់នៅរបស់គាត់នៅទឹកដី Old Trafford មុនពេលចុះហត្ថលេខាជាមួយក្រុម LA Galaxy កាលពីសប្តាហ៍មុន។

លោកវេជ្ជបណ្ឌិត Freddie Fu Ho-Kueng ដែលបានវះកាត់ជើងរបស់គាត់ បាននិយាយថា៖ Ibrahimovic និង ក្រុមការងារពុំមានបញ្ហាអ្វីនឹងគ្នាទេ ប៉ុន្តែរូបគេចង់ឈ្នះ​ពាន​ច្រើនទៀត ហើយ UCL គឺជាអ្វីដែល​គេមិនទាន់បានស្គាល់ក្នុងជីវិត ​៕

ប្រភពពី៖ dailymail