photo of វេស្ទើន​ភ្នំពេញ​
ក្រុមម្ចាស់ផ្ទះ ​វេស្ទើន​ភ្នំពេញ​

ការប្រកួតរវាងក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ប៉ះក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋានវេស្ទើនភ្នំពេញ នៃកម្មវិធីវគ្គសន្សំពិន្ទុនៃពានរង្វាន់ Metfone Cambodian League ឆ្នាំ២០១៨ ឈានចូលសប្តាហ៍ទី២០ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៦ ខែកញ្ញាចុងសប្តាហ៍នេះ។

សម្រាប់ការប្រកួតរវាងក្រុមទាំង២ វេស្ទើន កាលពីសប្តាហ៍ទី១៩កន្លងទៅ បានចាញ់អគ្គិសនី នៅក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា កាលពីថ្ងៃអាទិត្យ ទី២៦ ខែសីហា វេស្ទើនភ្នំពេញ ១៩ប្រកួតកន្លងមកនេះ មិនដែលឈ្នះសូម្បីតែ១ដង ស្មើ១ដង និងចាញ់ ១៨ដង។

photo of អង្គរ​ថាយហ្គឺរ​
ក្រុម អង្គរ​ថាយហ្គឺរ​

ចំណែកអង្គរថាយហ្គឺរវិញ កាលពីសប្តាហ៍ទី១៩កន្លងទៅ លេងបានស្មើជាមួយក្រុមអាស៊ីអឺរ៉ុបយូណាយធីត នៅក្នុងលទ្ធផល ០-០ នៅកីឡដ្ឋានខេត្តសៀមរាបកាលពីអាទិត្យ ទី២៦ ខែសីហា ហើយ១៩ប្រកួតកន្លងមកនេះ ឈ្នះ៦ដង ស្មើ៥ដង និងចាញ់៨ដង។

គ្រូជនជាតិអេស្ប៉ាញបាននិយាយថា «ខ្ញុំមិនសូវសប្បាយចិត្តប៉ុន្មានទេចំពោះលទ្ធផលស្មើនេះព្រោះពួកយើងតែងតែចង់ក្រសោបយក៣ពិន្ទុ ប៉ុន្តែទោះយ៉ាងណាអាស៊ីអឺរ៉ុបជាក្រុមដែលមានភាពប្រសើរឡើងបើធៀបនឹងជើងទី១ និងជាក្រុមដែលចង់ពង្រឹងខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយឆ្នាំនេះពួកគេមានអ្នករកគ្រាប់បាល់ច្រើនបំផុតម្នាក់ក្នុងលីគ»

photo of លីគ​កំពូល​កម្ពុជា​
លីគ​កំពូល​កម្ពុជា​

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី២០ វេស្ទើនភ្នំពេញ ដែលឈរនៅចំណាត់ថ្នាក់លេខ១២ មាន១ពិន្ទុ និងត្រូវប៉ះអង្គថាយហ្គឺរ ដែលឈរនៅចំណាត់ថ្នាក់លេខ៨ និងមាន២៣ពិន្ទុ៕