photo of ណាហ្គាវើល
ក្រុមណាហ្គាវើល

ការប្រកួតវគ្គសន្សំពិន្ទុនៃក្របខណ្ឌលីគកំពូលកម្ពុជា Metfone Cambodian League សប្តាហ៍ទី១៧ ក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ បានរបូត ៣ពិន្ទុ តាមរយៈចាញ់ណាហ្គាវើល ក្នុងលទ្ធផល ៣-០ នាថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨ នៅកីឡដ្ឋានវេស្ទើនភ្នំពេញផ្ទាល់តែម្តង។

សម្រាប់ការប្រកួតនេះដែរ ណាហ្គាវើល បានស៊ុតបញ្ចូលទី១គ្រាប់ ដោយកីឡាករ INUI TATSURO ពាក់លេខ១៤ នៅនាទីទី៣៩ បន្ទាប់ពីកីឡាករ SUNG CHIHOON បានបន្ថែមគ្រាប់ទី២ ពាក់លេខ៨ នៅនាទីទី៦០ និងគ្រាប់ចុងក្រោយរបស់កីឡាករ BISAN GEORGE ពាក់លេខ៨៨ ទាត់បញ្ចូលទីនៅនាទីទី៩០+៣ ដើម្បីទទួលបានជ័យជន្នះតែម្តង។

 photo of វេស្ទើនភ្នំពេញ
ក្រុមវេស្ទើនភ្នំពេញ

អ្វីដែលសំខាន់ផងនោះ វរស្ទើនកាលពីសប្តាហ៍ទី១៦ កន្លងទៅ បានចាញ់ក្រុមចំណូលថ្មី វិសាខា ក្នុងលទ្ធផល ៥-០ នៅ កីឡដ្ឋានស្តាតចាស់ ដោយឆ្លងកាត់១៧ប្រកួត មិនដែលស្គាល់ពាក្យថាឈ្នះឡើយ និងលេងបានស្មើ១ដង រកបាន១ពិន្ទុ។ ចំណែលណាហ្គាវិញ កាលពីសប្តាហ៍ទី១៦ លេងឈ្នះអាស៊ីអឺរ៉ុប ក្នុងលទ្ធផល ៦-១ នៅកីឡដ្ឋាន អេ អ៊ី យូ ស្ពតផាត ជាមួយនឹង១៧ប្រកួត ឈ្នះ១៣ដង ស្មើ២ដង និងចាញ់២ដង។

ក្រុមតំណាងសាកលវិទ្យាល័យវេស្ទើន បានរបូត ៧៣គ្រាប់ ពីការប្រកួត ១៧សប្ដាហ៍ នៅក្របខណ្ឌ Metfone Cambodian League រដូវកាលឆ្នាំ២០១៨ និងកំពុងត្រាំត្រែងនៅបាតតារាង ដោយមានតែ ១ពិន្ទុប៉ុណ្ណោះ។ វេស្ទើនភ្នំពេញ ដែលឈរនៅចំណាត់ថ្នាក់លេខ១២ មាន១ពិន្ទុ បានចាញ់ណាហ្គាវើល ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន៤១ពិន្ទុ៕

Metfone Cambodian League
Metfone Cambodian League