photo of លីគ​​កំពូល​កម្ពុជា
លីគ​​កំពូល​កម្ពុជា ៖ ​វេស្ទើន​ភ្នំពេញ 1-3 ព្រះខ័នរាជ​ស្វាយរៀង

ការប្រកួតវគ្គសន្សំពិន្ទុនៃពានរង្វាន់ Metfone Cambodian League ឆ្នាំ២០១៨ ក្រុមម្ចាស់ផ្ទះ វេស្ទើនភ្នំពេញ បានចាញ់ ក្រុមស្វាយរៀង នៅក្នុងលទ្ធផល ៣-១ នៅក្នុងទឹកដីរបស់ខ្លួន នៅកីឡដ្ឋានវេស្ទើនភ្នំពេញ នាថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨។

សម្រាប់ការប្រកួតរវាងក្រុមទាំង២ ពេលបើកកការប្រកួតចូលដល់តង់ទី១ ស្វាយរៀង បាននាំមុខមុនដល់ទៅ៣គ្រាប់ និងកីឡាករ S,BARBOZA DA SILVA JUNNIOR បានស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯង ពាក់លេខ១០ នៅនាទីទី១៨ និងនាទីទី២៣ បន្ទាប់ពីកីឡាករ ឃៀង ម៉េងហ៊ួ ពាក់លេខ២៦ និងបានទាត់ចូលនៅនាទីទី២៥ ខណៈក្រុម វេស្ទើនភ្នំពេញ តាមបាន១គ្រាប់វិញដោយកីឡាករ YUSPEN UOPDANA ពាក់លេខ៩៥ នៅនាទីទី៣៩។

photo of លីគ​​កំពូល​កម្ពុជា
លីគ​​កំពូល​កម្ពុជា៖ វេស្ទើនភ្នំពេញ ១-៣ ព្រះខ័នស្វាយរៀង
photo of លីគ​​កំពូល​កម្ពុជា
លីគ​​កំពូល​កម្ពុជា៖ វេស្ទើនភ្នំពេញ ១-៣ ព្រះខ័នស្វាយរៀង

ចាប់តាំងពីបើកកម្មវិធីប្រកួតវគ្គសន្សំពិន្ទុនៃពានរង្វាន់ Metfone Cambodian League ឆ្នាំ២០១៨ នេះមកក្រុម វេស្ទើនភ្នំពេញមិនដែលស្គាល់ពាក្យថាឈ្នះម្តងណាឡើយ និងកាលពីសប្តាហ៍ទី១៧ កន្លងទៅ ធ្លាប់បានចាញ់ ក្រុមខ្លាំងណាហ្គាវើល នៅក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋានវេស្ទើនភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី១១ ខែសីហា កន្លងទៅ វេស្ទើន ១៨ប្រកួតកន្លងមកនេះ ទើបតែស្មើ១ដង និងចាញ់១៧ដង។

ចំណែកក្រុម ស្វាយរៀងវិញ កាលពីសប្តាហ៍ទី១៧ កន្លងទៅ បានចាញ់ក្រុម អាស៊ីអឺរ៉ុប យ៉ាងចាស់ដៃ នៅក្នុងលទ្ធផល ៦-១ នៅក្នុងទឹកដីរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ទី១១ ខែសីហា កន្លងទៅស្វាយរៀង ១៨ប្រកួតកន្លងមកនេះ ឈ្នះ៧ដង ស្មើ៣ដង និងចាញ់៨ដង។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី១៨ ក្រុមវេស្ទើនភ្នំពេញ ដែលឈរនៅចំណាត់ថ្នាក់លេខ១២ មាន១ពិន្ទុ បានចាញ់ស្វាយរៀង ដែលឈរនៅចំណាត់លេខ៦ និងមាន២៤ពិន្ទុ៕

photo of លីគ​​កំពូល​កម្ពុជា
លីគ​​កំពូល​កម្ពុជា៖ វេស្ទើនភ្នំពេញ ១-៣ ព្រះខ័នស្វាយរៀង