ខ្សែបម្រើព័រទុយហ្គាល់វ័យ២១ឆ្នាំ Gedson Fernandes ធ្វើតេស្តសុខភាពនៅ Tottenham Hotspur ថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២០ មុនចុះកិច្ចសន្យាខ្ចី១៨ខែពី Benfica។

Gedson Fernandes
ខ្សែបម្រើព័រទុយហ្គាល់ Gedson Fernandes

Fernandes ជាគោលដៅរបស់ West Ham United ដែរ តែគេបានជ្រើសយកការចូលរួមធ្វើការជាមួយលោក Jose Mourinho នៅ Spurs ជំនួសវិញ។

photo of Gedson Fernandes
កីឡាករ Gedson Fernandes

បើធ្វើតេស្តសុខភាពជោគជ័យ គេនឹងក្លាយជាសមាជិកថ្មីទី១របស់លោក Mourinho នៅ Spurs។

photo of Gedson Fernandes
Gedson Fernandes

លោក Mourinho កំពុងជួបវិបត្តិ ដោយខ្សែប្រយុទ្ធមុតស្រួច Harry Kane និងខ្សែ បម្រើដ៏មានឥទ្ធិពល Moussa Sissoko សុទ្ធតែរបួសរយៈពេលវែង៕