សមាជិក​ឈ្នះពានរង្វាន់​ World Cup ជាមួយ​បារាំង​លោក Frank Leboeuf បាន​ជំរុញ​ឲ្យ Cristiano Ronaldo ពិចារណា​ចូលនិវត្តន៍​​​ទៅ​ ធ្វើ​ដូច​នេះ​គេ​អាច​​​នឹង​បញ្ចប់​អាជីព​នៅ​ចំណុច​ទាប។

Frank Leboeuf
Frank Leboeuf

តាម​ជាក់​ស្ដែង Ronaldo ពេល​នេះមិនមែន​ជា​កីឡាករ​ដែល​កំពុង​លេចធ្លោ ដូច​កាល​ដែល​​នៅ​លេង​ជាមួយ Real Madrid ឡើយ។ ដោយ​មើល​ឃើញ​បែប​នេះ​ហើយ​លោក Leboeuf ចង់​ឲ្យ Ronaldo បន្សល់​ទុក​កេរ្តិ៍ឈ្មោះ​​​នៅ​ល្អ ​​ ប្រសិន​បើ​​គេ​បញ្ចប់​អាជីព​ក្នុង​ពេល​មិន​ទាន់​ធ្លាក់​ខ្លាំង។

បុរស​ដែល​ធ្លាប់​ឈ្នះ​ពាន World Cup ឆ្នាំ​១៩៩៨ និយាយ​ថា ប្រហែល​​ វា​គឺជា​​ពេល​សម្រាប់​ Ronaldo ​នៅ​ចុង​បញ្ចប់​អាជីព​របស់​គេ​ដែល​ត្រូវ​ពិភាក្សា​ជាមួយ​ខ្លួន​ឯង។ លោក​មិន​ចង់​ឃើញ Ronaldo លេង​ធ្លាក់​​ទម្រង់ ហើយ​ត្រូវ​អាណិត​នោះ​ទេ ព្រោះ​តែ​គេ​ជា​កីឡាករ​កំពូល​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​មិន​ចង់​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ធម្មតា​ឡើយ ដូច្នេះ​គួរ​តែ​បញ្ចប់​អាជីព​ក្នុង​នាម​ជា​កីឡាករ​កំពូល៕