សម្តេចតេជោ ហ៊ុនសែន ឧបត្ថម្ភទឹកប្រាក់ ៥ម៉ឺនដុល្លារ ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

កាលពីម្សិលមិញនេះ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup លើកទី ១២ ឆ្នាំ ២០១៨ រវាងក្រុមក្រសួងការពារជាតិ ទល់នឹងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏មាននូវសារមួយអំពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា ដែលបានពាំនាំនូវថវិការចំនួន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិច ដែលជាការឧបត្ថម្ភពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង លោកជំទាវ គតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី។

ក្រៅពីនេះផងដែរ សម្តេចនាយករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់គណៈកម្មការៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ចំនួន ៥លានរៀល និង ១លានរៀល ដល់ក្រុមការងារ ថែមទៀតផង ។

សម្តេចតេជោ ហ៊ុនសែន ឧបត្ថម្ភទឹកប្រាក់ ៥ម៉ឺនដុល្លារ ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

គួររំលឹកថាពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ដែលបង្កើតឡើងចាប់តាំងពីឆ្នាំ ២០០៧ មកនោះ បានដំណើរកាលអស់រយៈពេល ១២ឆ្នាំរួចមកហើយ ដោយចុងក្រោយគេបង្អស់នេះ គឺក្រសួងការពារជាតិ ដែលបានយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-០ កាលពីយប់មិញនេះ ៕