ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា
ការប្រកួតបាល់ទាត់ក្របខណ្ឌ លីគកំពូលកម្ពុជា

ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៨ បានបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី១ ហើយ ក្នុងនោះមាន ៥ក្រុមសុទ្ធតែរកបាន ៣ពិន្ទុពេញ រួមមានក្រុមការពារតំណែងជើងឯកបឹងកេត, ក្រុមជើងឯករងក្រសួងការពារជាតិ, អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស), ភ្នំពេញក្រោន និងក្រុមចំណូលថ្មីវិសាខា ដែលបានយកឈ្នះគូប្រកួតរៀងៗខ្លួន កាលពីថ្ងៃទី០៣-០៤ ខែមីនា គ្រាដែលជំនួបក្រុមខ្លាំងណាហ្គាវើល និងក្រុមព្រះខ័នរាជស្វាយរៀងយប់មិញ បានបញ្ចប់ដោយស្មើគ្នា ០-០។

ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា
ការប្រកួតបាល់ទាត់ក្របខណ្ឌ លីគកំពូលកម្ពុជា

សូមរំលឹកថា ការប្រកួតលីគរដូវកាលថ្មីនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC និងតំណាងក្រុមចូលរួមទាំង១២ បានសម្រេចជាឯកច្ឆន្ទដោយប្រើរូបមន្ដប្រកួតសន្សំពិន្ទុ២ជើង ដើម្បីសម្រេចរកក្រុមជើងឯកមានន័យថា ក្រុមសន្សំពិន្ទុបានខ្ពស់ជាងគេ ក្រោយឆ្លងកាត់ការប្រកួតសន្សំពិន្ទុ២ជើង នឹងក្លាយជាជើងឯកពាន «មិត្តហ្វូនខេមបូឌានលីគ» ឆ្នាំ២០១៨ គ្រាដែលក្រុមមានពិន្ទុបន្ដបន្ទាប់ នឹងទទួលបានចំណាត់ថ្នាក់តាមពិន្ទុនៃក្រុមនីមួយៗ។

ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា
ការប្រកួតបាល់ទាត់ក្របខណ្ឌ លីគកំពូលកម្ពុជា

ក្នុង​នោះ នៅ​ថ្ងៃ​ទី៣ មីនា វេលា​ម៉ោង ៦ ល្ងាច ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន នឹង​បើក​ទ្វារ​កីឡដ្ឋាន RSN របស់​ខ្លួន​ស្វាគមន៍​ក្រុម​ចំណូល​ថ្មី Soltilo Angkor ដែល​ទើប​ឡើង​ពី​លីគ​លំដាប់​ទី​ពីរ។ ចំណែក នៅ​ថ្ងៃ​ទី៤ មីនា ក្រុម​វិសាខា នឹង​ធ្វើការ​ប្រកួត​ជាមួយ​ក្លឹប​អគ្គិសនី​កម្ពុជា នៅ​កីឡដ្ឋាន​វេស្ទើន វេលា​ម៉ោង ៣​រសៀល មុន​គូ​ពិសេស​រវាង​ក្រុម​ណាហ្គាវើល ត្រូវ​លេង​ទល់នឹង ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​កីឡដ្ឋាន RSN វេលា​ម៉ោង ៦ ល្ងាច។

កាលវិភាគ​ប្រកួត​សប្ដាហ៍​ទី​មួយ៖

 

 

MCL 2018
​ថ្ងៃ​ទី​៣​មីនា
photo of MCL 2018
ថ្ងៃ​ទី៤​មីនា