photo oF Clear Futsul Clinic 2018
Clear Futsul Clinic 2018

នេះគឺជាកម្មវិធីថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាលើផ្នែកហ្វុតសាលដែលថ្នាក់ដឹកនាំបានរៀបចំឡើងដើម្បីអភិវឌ្ឍន៍លើវិស័យបាល់ទាត់នឹងហ្វុតសាលដោយសារហ្វុតសាលរបស់កម្ពុជាបានរីកចំរើនឡើងវិញបន្ទាប់ពីខកខានអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ដូច្នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្កើតកម្មវិធីថ្មីមួយដែលមានឈ្មោះថា “កម្មវិធីហ្វឹកហាត់ហ្វុតសាលឆ្នាំ២០១៨” ដោយបានទទួលការអនុញ្ញាតពីរដ្ធមន្រ្តីក្រសួងអប់រំយុវជននិងកីឡាដើម្បីចុះទៅផ្សព្វផ្សាយអំពីហ្វុតសាលនៅវិទ្យាល័យចំនួន ២០ នៅក្នុងរាជធានីភ្នំពេញក្នុងគោលបំណងចង់ឲយុវជនតាមបណ្តាសាលាងាកមកចាប់អារម្មណ៏គាំទ្រនិងស្រលាញ់លើវិស័យហ្វូតសាលអោយបានច្រើនដែលអមដោយក្រុមបាល់ទាត់ហ្វុតសាលទាំង ១០ក្រុម ដែលកំពុងលេងក្នុងលីគទៅស្វែងរកអ្នកគាំទ្រដល់ក្រុមខ្លួនផ្ទាល់ដ៏ដូចជាស្វែងរកអ្នកគាំទ្រដល់វិស័យហ្វុតសាលកម្ពុជា។ យើងនឹងស្វែងរកយុវជនចន្លោះពី ៥០នាក់ ទៅ ១០០នាក់ ក្នុងមួយសាលាដែលស្រលាញ់វិស័យហ្វុតសាលដើម្បីចុះឈ្មោះហ្វឹកហាត់នៅរៀងរាល់ថ្ងៃអាទិត្យ។ បន្ទាប់មកពួកគេនឹងត្រូវបានជ្រើសរើសពីសំណាក់ក្រុមទាំង ១០ក្រុម បន្ទាប់ពីបានហ្វឹកហាត់បើសិនជាពួកគេមានសម្ថភាពល្អហើយអាចនឹងមានឱកាសក្លាយជាកីឡាករជម្រើសជាតិហ្វុតសាលរបស់កម្ពុជាដែលជ្រើសរើសដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ Sea Games ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣។ សរុបមកវិញកម្មវិធិថ្មីនេះគឺល្អសំរាប់យុវជនដែលស្រលាញ់វិស័យហ្វុតសាលនិងចង់ក្លាយខ្លួនជាកីឡាករជម្រើសជាតិហ្វូតសាលរបស់កម្ពុជា។

នេះជាកាលវិភាគហ្វឹកហាត់