សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី១១ ខែមីនានេះ បានរៀបចំមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩ ក្នុងនោះសហព័ន្ធ បានបង្ហាញពីផែនការចំណូល-ចំណាយផងដែរ តែអ្វីដែលពិសេសខ្ទង់ចំណាយឆ្នាំ២០១៨ គឺតិចជាងឆ្នាំ២០១៧ ស្ទើរពាក់កណ្ដាលឯណោះ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

យោងតាមរបាយការណ៍ ចំណូល-ចំណាយ ឆ្នាំ២០១៨ ក្នុងមហាសន្និបាតថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩៖

 • សរុបប្រាក់ចំណូលទាំងអស់៖ ៦,០២៥,៤២៨ ដុល្លារ ។
 • សរុបប្រាក់ចំណាយទាំងអស់៖ ៤,៤៨៨,៣៧០ ដុល្លារ ។
 • សរុបប្រាក់សនៅសល់ទាំងអស់៖ ១,៥៣៧,០៥៨ ដុល្លារ ។

  សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
  សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ដោយឡែកបើក្រឡេកទៅមើលរបាយការណ៍ចំណូល-ចំណាយ ឆ្នាំ២០១៧ វិញ មានដូចជា៖

 • សរុបប្រាក់ចំណូលទាំងអស់៖ ៧ ៧១៣ ៦៩០ដុល្លារ ។
 • សរុបប្រាក់ចំណាយទាំងអស់៖ ៧ ១៤៦ ៣៨៤ដុល្លារ ។
 • សរុបប្រាក់នៅសល់ទាំងអស់៖ ៥៦៧ ៣០៦ដុល្លារ ។
 • តែបើក្រឡេកទៅមានខ្ទង់ចំណាយ សម្រាប់ផែនការសកម្មភាពឆ្នាំ២០១៩ វិញ រួមមាន៖
  • សរុបប្រាក់ចំណូលទាំងអស់ប្រមាណ៖ ៧,៤៩០,៥២០ ដុល្លារ ។
  • សរុបប្រាក់ត្រៀមចំណាយទាំងអស់៖ ៨,១៨៧,៩៩៩ ដុល្លារ ។
  • ថវិកាខ្វះប្រមាណ៖ ៦៩៧,៤៧៩ ដុល្លារ