សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានសម្រេចចិត្តសង់រូបសំណាក់ Lionel Messi នៅ El Futbol ក្នុងក្រុង Las Rozas ជាទីដែលស្នាក់ការកណ្ដាលរបស់សហព័ន្ធស្ថិតនៅ។ រូបសំណាករបស់ Messi នឹងស្ថិតក្នុងចំណោមរូបសំណាករបស់កំពូលកីឡាករនានាដូចជា Diego Maradona, Alfredo De Stefano និង Pele ជាដើម។

photo of Lionel Messi
Lionel Messi ឈ្នះពាន FIFA The Best ២០១៩

យោងតាម Mundo Deportivo រូបសំណាករបស់កំពូលខ្សែប្រយុទ្ធអាហ្សង់ទីននិង Barcelona ដែលទើបឈ្នះ Ballon d’Or ទី៦ថ្មីៗនេះ នឹងដាក់ក្នុងសាល Luis Aragones ក្នុងទីស្នាក់ការសហព័ន្ធ។

Lionel Messi
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi

តែសហព័ន្ធនៅមិនទាន់សម្រេចថាតើនឹងសង់នៅក្រោយពេល Messi ចូលនិវត្តន៍ ឬសង់ពេលគេកំពុងប្រកបអាជីពសព្វថ្ងៃនេះនោះនៅឡើយទេ។

Lionel Messi
Lionel Messi

សូមរំឭកថា កំពូលកីឡាករវ័យ៣២ឆ្នាំខាងលើបានផ្លាស់ពីក្លិប Newell’s Old Boys មកចូលរួម Barcelona ក្នុងឆ្នាំ២០០០ ហើយ​បាន​វិវឌ្ឍ​ខ្លួន​​ក្លាយ​ជា​កីឡាករ​អស្ចារ្យ​​បំផុត​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ មកទល់ពេលនេះ គេលេងក្រុមធំបានសរុប៧០០ប្រកួត រកបាន៦១៤គ្រាប់ និង assist ២៥០គ្រាប់៕