សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការ AFF Suzuki Cup 2018 នេះ ដោយបញ្ជាក់ថា ប្រសិនឈ្នះការប្រកួត ១ប្រកួតក្នុងពូល នឹងទទួលបានក្នុងម្នាក់ៗ ចំនួន ១,០០០ដុល្លារសហរដ្ឋអាមេរិក ទាំងមន្រ្ទី និងកីឡាករ ។

ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

ក្រៅពីនោះទៀត សហព័ន្ធក៏បានបន្តថា ប្រសិនបើក្រុមគោព្រៃកម្ពុជា អាចមានលទ្ធភាពឆ្លងពូល នោះនឹងទទួលបានប្រាក់ឧត្ថម្ភលើកទឹកចិត្តចំនួន ក្នុងម្នាក់ៗ ទទួលបាន ២,០០០ដុល្លារ ។

គួររំលឹកថា នាល្ងាចថ្ងៃទី ៨​ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងពូល A វេលាម៉ោង ៦ និង ៣០នាទី នៅពហុកីឡដ្ឋានជាតិ ៕