​ព្រះ​អង្គ​ម្ចាស់ ​Khalifah Bin Hamad Al Thani ​ដែល​ជា​សាច់​ញាតិ​របស់​ម្ចាស់​ក្លឹប PSG ​ព្រះ​អង្គ​ម្ចាស់ ​Tamim bin Hamad Al Thani ​បាន​បង្ហើប​ថា Cristiano Ronaldo ​ប្រហែល​ជា​អាច​មក​លេង​ជាមួយ Messi ​នៅ​ក្រុម PSG។

Cristiano Ronaldo ​នឹង Messi
Cristiano Ronaldo ​នឹង Messi

​កាល​ពី​ពេល​កន្លង​ទៅ ​ព្រះ​អង្គ​ម្ចាស់ Khalifah ​ក៏​ជា​អ្នក​ចេញ​មុខ​មុន​គេ​និយាយ​ថា PSG ​យក Messi ​មក​រួម​ក្រុម​ដែរ។ ​ដោយ​គ្រា​នោះ​មិន​សូវ​មាន​អ្នក​ជឿ​ទេ ​តែ​ចុង​ក្រោយ PSG ​ពិត​ជា​អាច​យក Legend ​របស់​ក្រុម Barcelona ​មក​លេង​ឱ្យ​បាន​មែន។ ​ខណៈ​ដែល​ពេល​នេះ ​ព្រះ​អង្គ​ក៏​ចាប់​ផ្ដើម​បង្ហោះ​រូបភាព Ronaldo ​ពាក់​អាវ PSG ​ឈរ​ជិត Messi ​ទៀត​ដែរ។ ​ដោយ​អម​ជាមួយ​ពាក្យ​ថា (​ប្រហែល) ​ផង​ដែរ។

​តែ​យ៉ាង​ណា ​ការ​បង្ហោះ​រូបភាព​អម​ជាមួយ​ពាក្យ​នេះ ​ត្រូវ​បាន​សមាជិក​នៃ​គ្រួសារ​ត្រកូល Agnelli ​ដែល​ជា​ម្ចាស់​ក្លឹប Juventus ​ចេញ​មុខ​មក​បដិសេធ​ផង​ដែរ។ លោក Lapo Elkann ​ដែល​ជា​សមាជិក​ត្រកូល Agnelli ​បាន​និយាយ​តប​ទៅ​ថា​៖ “CR7 ​ជា​កីឡាករ Juventus FC ​។

​វា​ពិត​ជា​មិន​បង្ហាញ​ការ​គោរព​សោះ​ដែល​នៅ​បន្ដ​យក​អាវ​ក្លឹប​ដទៃ​មក​ដាក់​លើ​គាត់​ទៀត។ ​ប្រសិន​បើ​គាត់​ប្ដូរ​ក្រុម ​កន្លែង​ក៏​ដោយ​ដែល​គាត់​ទៅ ​គាត់​គួរ​តែ​បាន​ការ​គោរព​ក្នុង​នាម​ជា​បុរស និង​អត្តពលិក​ម្នាក់។ សម្រាប់​យើង បាល់ទាត់​ជា​ចំណង់ចំណូល​ចិត្ត​របស់​មនុស្ស​គ្រប់​ជំនាន់”៕